អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នានៅកូរ៉េខាងត្បូងបន្តកើនឡើងដល់ ១៥៤នាក់ ខណៈរដ្ឋាភិបាលប្រកាសកាន់ទុក្ខទូទាំងប្រទេស

BY
Pheakdey
October 31, 2022

កូរ៉េខាងត្បូង៖ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលានេះគឺតួលេខអ្នកដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងប្រទេសកូរ៉េខាងត្បូងបានបន្តកើនឡើងរហូតដល់ ១៥៤នាក់ហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Reuters ។  ភាគច្រើននៃជនរងគ្រោះដែលបានស្លាប់ទាំងអស់នោះគឺជាយុវជនដែលមានវ័យជាង ២០ឆ្នាំ ហើយក្នុងនោះក៏មានជនបរទេសចំនួន ២២នាក់ផងដែរ។

ក្រោយកើតមានហេតុការណ៍អកុសលនេះ​លោកប្រធានាធិបតីកូរ៉េខាងត្បូង Han Duck-soo បានប្រកាសកាត់ទុក្ខថ្នាក់ជាតិនៅទូទាំងប្រទេស​ និងប្តេជ្ញាធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ដើម្បីស្វែងរកមូលហេតុពិតប្រាកដនិងអ្នកទទួលចំពោះករណីមួយនេះ។ គួររម្លឹកថា ហេតុការណ៍រត់ជាន់គ្នាបានកើតឡើងនៅតំបន់កំសាន្ត Itaewon ក្នុងទីក្រុងសេអ៊ូល ជាទីកន្លែងដែលមានពលរដ្ឋប្រមាណជា ១០០,០០០នាក់ប្រមូលផ្តុំគ្នាយ៉ាងកកកុញដើម្បីអប់អរពិធីបុណ្យ Halloween កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Reuters

Share This Post: