ខ្មែរណូត

ស្វែងរក

  • PR

    តើកម្មវិធី «OPPO Reno SUPERFANS Party» ផ្តល់ភាពសប្បាយរីករាយ និងគួរឲ្យចាប់អារម្មណ៍កម្រិតណា?

    BY Naren October 31, 2022
    តើកម្មវិធី «OPPO Reno SUPERFANS Party» ផ្តល់ភាពសប្បាយរីករាយ និងគួរឲ្យចាប់អារម្មណ៍កម្រិតណា?

    ក្នុងឆ្នាំនេះ OPPO បាននាំអ្វីពិសេសទៅហ្វេនៗ? នេះគឺជាលើកទី1 សម្រាប់ OPPO ដែលបង្កើត «OPPO Reno SUPERFANS Party» ក្នុងគោលបំណងអញ្ជើញហ្វេនគ្រប់បណ្តាទិសទី ដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាការថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រគ្រប់ជំនាន់របស់ស្មាតហ្វូន OPPO តាំងពី F Series រហូតដល់ Reno Series ក្នុងរយៈពេល 6 ឆ្នាំដែលបានឈានជើងចូលទីផ្សារនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការនាំយកស្មាតហ្វូនគ្រប់ជំនាន់ប្រកបដោយសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ជាពិសេសផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច។

    សម្រាប់កម្មវិធី «OPPO Reno SUPERFANS Party» ធ្វើឡើងនៅឯសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ5 Raffles Hotel Le Royal កាលពីរសៀលថ្ងៃទី30 តុលា 2022 ដោយមានវត្តមានពិសេសពីតារាតំណាងក្រុមហ៊ុន OPPO ទាំង 3 រូបដូចជា ៖ ពេជ្រ សោភា, STEP, រ៉េត ស៊ូហ្សាណា ព្រមទាំងពិធីករដ៏ស្រស់សង្ហា ជា វណ្ណារិទ្ធិ ដែលគាត់ក៏ជា KOL មួយរូបប្រចាំក្រុមហ៊ុន OPPO ផងដែរ ដែលញុំាងបរិយាកាសកម្មវិធីនេះកាន់តែសប្បាយរីករាយ ហើយក៏នាំឲ្យហ្វេនដែលចូលរួមមានអារម្មណ៍រំភើបអាចចែករំលែកបទពិសោធន៍ប្រើប្រាស់ផ្ទាល់ខ្លួន និងមូលហេតុដែលធ្វើឲ្យពួកគាត់នៅតែជ្រើសរើសស្មាតហ្វូន OPPO ជាជម្រើសទី1។

    លើសពីនេះ ក្រុមហ៊ុនក៏បានប្រកាសចែកពានរង្វាន់ទៅកាន់តារាតំណាងទាំង 3 រូបដែលបានសហការឆ្ពោះដំណើររួមគ្នាជាមួយ OPPO នាពេលកន្លងមកនេះ ព្រមទាំងមានការផ្តល់ជូនកាដូអនុស្សាវរីយ៍ដ៏ស្រស់ស្អាតទៅកាន់អ្នកគាំទ្រទាំងអស់ដែលបានចូលរួមតាមរយៈការលេងហ្គេមឆ្លើយសំណួរសប្បាយៗ ហើយនៅចុងកម្មវិធីក៏មានការរៀបចំទទួលទានអាហារជួបជុំគ្នាដ៏រីករាយ ព្រមទាំងមានពិធីកាត់នំគម្រប់ខួប 6 ឆ្នាំរវាងតារាតំណាងជាមួយអ្នកគាំទ្រ។

    ជាកិច្ចបញ្ចប់នៃវគ្គនៃកម្មវិធី OPPO បានរៀបចំសំនួរសួរទៅកាន់ហ្វេនដែលចូលរួមទាំងអស់ «តើពួកគាត់មានក្តីស្រមៃសម្រាប់ 6 ឆ្នាំខាងមុខ?» ចុះអ្នកវិញមានក្តីស្រមៃអ្វី? ហើយអ្នកចង់ឲ្យមានកម្មវិធីបែបនេះបន្តទៀតនៅឆ្នាំក្រោយទៀតឬទេ?

    Share This Post: