ខ្មែរណូត

ស្វែងរក

  • PR

    ការប្រគំតន្ត្រីដ៏ធំបំផុតប្រចាំឆ្នាំ The Passion Album brought to you By Sting MusicVerse ធ្វើឱ្យកក្រើកទីក្រុងកោះពេជ្រ ទាក់ទាញអ្នកទស្សនារាប់ពាន់នាក់

    BY Naren October 31, 2022
    ការប្រគំតន្ត្រីដ៏ធំបំផុតប្រចាំឆ្នាំ The Passion Album brought to you By Sting MusicVerse ធ្វើឱ្យកក្រើកទីក្រុងកោះពេជ្រ ទាក់ទាញអ្នកទស្សនារាប់ពាន់នាក់

    (ភ្នំពេញ)៖ ទស្សនិកជនប្រមាណជា៧០០០នាក់បានចូលរួមទស្សនាក្នុងកម្មវិធីប្រគុំតន្ត្រី The Passion Album brought to you By Sting MusicVerse ដែលបានធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅ The Elysée, ផ្លូវកោះពេជ្រ រាជធានីភ្នំពេញ។

    ជាមួយនឹងការរៀបចំដ៏ប្លែកអស្ចារ្យរបស់ Sting អ្នក​ទស្សនា​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​រំភើប​នៅ​លើ​ទីលាន The Elysée ក្រុងកោះពេជ្រ ដោយបានថតរូបកម្សាន្ត និងតម្រង់ជួរគ្នាដើម្បី​ចូល​រួម​ការប្រគំតន្ត្រី ដ៏ធំបំផុតប្រចាំឆ្នាំមួយនេះ។

    The Passion Album brought to you By Sting MusicVerse នាំទស្សនិកជនរាប់ពាន់នាក់ជាមួយនឹងភាពភ្ញាក់ផ្អើលតាមរយៈបទពិសោធន៍ថ្មីៗជាបន្តបន្ទាប់ ក្រោមវត្តមានរបស់តារារ៉េប G-devith បាន​នាំ​ទស្សនិកជន​ទៅ​កាន់​ភាព​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​តាម​រយៈ​ការសម្តែងនូវបទចម្រៀងជាច្រើនបទ បន្ថែមពីលើក្បាច់រាំដ៏ទាក់ទាញ ព្រមទាំងមានការចូលរួមបង្ហាញវត្តមានពីតារាចម្រៀងល្បីៗមកពីប្រទេសថៃដូចជាកញ្ញា Jannine Weigel និងតារារ៉េប លោក Jarvis ធ្វើឱ្យកក្រើកទីក្រុងកោះពេជ្រតែម្តង។

    អំឡុងពេលដែលលោកG-Devith កំពុងតែសម្តែងបទ Goblin អ្នកទស្សនាផ្ទាល់ ក៏ដូចជាតាមរយៈការផ្សាយផ្ទាល់ (live) មានភ្ញាក់ផ្អើលជាខ្លាំង ដោយការប្រគុំតន្រី្តរបស់ Sting បាននាំយកបច្ចេកវិទ្យា Holograpic ដែលបង្ហាញនូវរូបG-Devith ផុសចេញមកស្តែងៗពីលើអាកាស ធ្វើឱ្យអ្នកទស្សនារំភើបរីករាយ ក្នុងការទទួលបាននូវបទពិសោធន៍ថ្មីមួយដែលមិនធ្លាប់មានពីមុនមក ដែលការប្រគុំតន្រ្តី Sting MusicVerse ដ៏ធំមួយនេះបានធ្វើឡើងមុនគេបង្អស់នៅកម្ពុជា។

    The Passion Album brought to you By Sting MusicVerse ជាការប្រគំតន្ត្រី ដ៏ធំបំផុតប្រចាំឆ្នាំដែលបង្កើតនូវបទពិសោធន៍ពិសេសៗជាច្រើន ដែលមានតែនៅក្នុងការប្រគុំតន្ត្រីមួយនេះតែប៉ុណ្ណោះ៕

    Share This Post: