ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កងកម្លាំងរុស្ស៊ីបើកការ​វាយ​ប្រហារ​តាមអាកាស នៅទូទាំងប្រទេសអ៊ុយក្រែន​រួម​ទាំង​ទីក្រុងគៀវ

    BY Khmernote Media October 31, 2022
    កងកម្លាំងរុស្ស៊ីបើកការ​វាយ​ប្រហារ​តាមអាកាស នៅទូទាំងប្រទេសអ៊ុយក្រែន​រួម​ទាំង​ទីក្រុងគៀវ

    មន្ត្រីអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលនៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានីគៀវ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងទឹកផងដែរ។ យ៉ាងហោចណាស់មានការបំផ្ទុះ ២ បានកើតឡើងនៅក្នុងទីក្រុងគៀវ នេះបើតាមរបាយការណ៍បឋមរបស់សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២២។

    អ្នក​ស្រុក​ម្នាក់​បាន​ប្រាប់ BBC ថា ស្រុក​របស់​គាត់​ឥឡូវ​នេះ​គ្មាន​ភ្លើង​ប្រើ​ទេ ខណៈអាជ្ញាធរក្នុងតំបន់បាននិយាយថា នៅក្នុងទីក្រុង Khariv ភាគឦសាន ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានវាយប្រហារ។ ការ​វាយ​ប្រហារ​នេះ​កើត​ឡើង​បន្ទាប់​ពី​រុស្ស៊ី​បាន​ស្តី​បន្ទោស​អ៊ុយក្រែន​ ចំពោះ​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​លើ​កង​នាវា​សមុទ្រ​ខ្មៅ​របស់​ខ្លួន​នៅ​ក្នុង​ឧបទ្វីប​គ្រីមៀ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: