ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឪពុកម្តាយជនជាតិថៃដែលមានកូនស្រីបាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នានៅកូរ៉េខាងត្បូងសុខចិត្តខ្ចីលុយគេរាប់សែនបាតដើម្បីនាំយកសាកសពមកធ្វើបុណ្យនៅស្រុកកំណើត

    BY Khmernote Media November 1, 2022
    ឪពុកម្តាយជនជាតិថៃដែលមានកូនស្រីបាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នានៅកូរ៉េខាងត្បូងសុខចិត្តខ្ចីលុយគេរាប់សែនបាតដើម្បីនាំយកសាកសពមកធ្វើបុណ្យនៅស្រុកកំណើត

    ថៃ៖ នៅក្នុងចំណោមជនរងគ្រោះទាំង ១៥៤នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីចុងសប្តាហ៍កន្លងទៅនេះក៏មាននិស្សិតជនជាតិថៃម្នាក់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ  ទី១ ខែវិច្ឆិកានេះ។ ជនរងគ្រោះជនជាតិថៃរូបនោះមានឈ្មោះថា Natthicha ភេទស្រី អាយុ ២៧ ជានិស្សិតដែលទើបបានទទួលការសិក្សាបន្តនៅក្នុងសាកលវិទ្យាល័យ Sogang ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។


    ប្រភពខាងលើបានបន្តថា ក្រោយទទួលបានដំណឹងអកុសនេះ លោក Sakhon អាយុ ៦៧ឆ្នាំ និងលោកស្រី Nha អាយុ ៦៤ឆ្នាំ ដែលត្រូវជាឪពុកម្តាយបង្កើតរបស់អ្នកនាង Natthicha មានការរន្ធត់ចិត្តយ៉ាងខ្លាំង និងបានស្រែកទ្រហោយំស្ទើរតែខ្សោះខ្លួនទៅហើយ។ ព្រោះតែមានចិត្តអាឡោះអាល័យកូនស្រីជាពន់ពេក លោក Sakhon និងលោកស្រី Nha បានសម្រេចនាំយកសាកសពកូនស្រីរបស់ពួកគាត់ពីប្រទេសកូរ៉េខាងត្បូងដើម្បីយកមករៀបចំពិធីបុណ្យសពតាមប្រពៃណីនៅក្នុងប្រទេសថៃ។ លោក Sakhon និងលោកស្រី Nha បានបញ្ជាក់ថាដើម្បីសម្រេចបំណងចុងក្រោយមួយនេះ ពួកគាត់បានខ្ចីលុយពីសាច់ញាតិចំនួន ៤០០,០០០បាត (៤០,៥៤៤ ដុល្លារអាមេរិក) បន្ថែមដោយលុយផ្ទាល់ខ្លួនរបស់ពួកគាត់មួយចំនួនទៀតដើម្បីត្រៀមចំណាយលើការដឹកជញ្ជូនសាកសពពីប្រទេសកូរ៉េខាងត្បូងមកកាន់ប្រទេសថៃ និងត្រៀមចំណាយលើការរៀបចំពិធីបុណ្យសព៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

    Share This Post: