អន្តរជាតិ

អាជ្ញាធរក្រុងតូក្យូសម្រេចទទួលស្គាល់អាពាហ៍ពិពាហ៍រវាងមនុស្សមានភេទដូចគ្នាជាផ្លូវការ

BY
Pheakdey
November 2, 2022

ជប៉ុន៖ អាជ្ញាធរនៃទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកានេះបានសម្រេចទទួលស្គាល់អាពាហ៍ពិពាហ៍រវាងមនុស្សដែលមានភេទដូចគ្នាជាផ្លូវការហើយ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times។ អាពាហ៍ពិពាហ៍រវាងមនុស្សមានភេទដូចនេះ ដែលអាជ្ញាធរក្រុងតូក្យូបានសម្រេចទទួលស្គាល់នៅពេលនេះគឺសំដៅលើការរៀបការរវាងក្រុមមនុស្សខ្ទើយ ក្រុមនុស្សវះកាត់ប្តូរភេទ ក្រុមស្រ្តីស្រលាញ់ស្រ្តី និងក្រុមមនុស្សស្រលាញ់ភេទដូចគ្នាគ្រប់ទម្រង់ទាំងអស់។

យ៉ាងណាក្តីប្រភពខាងបានបញ្ជាក់ថា  ការទទួលស្គាល់លិខិតអាពាហ៍ពិពាហ៍រវាងមនុស្សមានភេទដូចគ្នានៅពេលនេះគឺត្រូវបានអនុវត្តដោយមានលក្ខខណ្ឌមួយចំនួន ពោលគឺអនុវត្តចំពោះតែពលរដ្ឋណាដែលកំពុងប្រកបការងារនិងមានទីលំនៅអចិន្ត្រៃយ៍ក្នុងទីក្រុងតូក្យូប៉ុណ្ណោះ ខណៈរដ្ឋបាលក្រុងនិងខេត្តផ្សេងទៀតនៅទូទាំងប្រទេសជប៉ុននៅមិនទាន់អនុវត្តច្បាប់ថ្មីនេះនៅឡើយទេ។ ក្រោយទទួលបានលិខិតអាពាហ៍ពិពាហ៍រួចហើយគឺគូស្នេហ៍ដែលមានភេទដូចគ្នាអាចទទួលបានសិទ្ធចុះបញ្ជីលំនៅដ្ឋាន សិទ្ធទទួលបានសេវាសុខាភិបាល និងសិទ្ធទទួលបានអត្តប្រយោជន៍ផ្សេងៗពីរដ្ឋាភិបាលដូចប្តីប្រពន្ធទូទៅដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

Share This Post: