សិក្សាជំនាញបដិសណ្ឋារកិច្ច ប្រកបដោយវិជ្ជាជីវៈក្នុងប្រទេសដែលឆ្នើមនៅអាស៊ាននៅមហាវិទ្យាល័យ Dusit Thani ប្រទេសថៃ
- BY
- Naren
- November 4, 2022
វិស័យបដិសណ្ឋារកិច្ចគឺជាឧស្សាហកម្មដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍។ ដើម្បីទទួលបានប្រជាប្រិយភាពក្នុងចំណោមភ្ញៀវទេសចរ អាជីវកម្មដែលទាក់ទងនឹងបដិសណ្ឋារកិច្ចទាំងអស់ រួមទាំងសណ្ឋាគារ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ ចាំបាច់ត្រូវមានសេវាកម្មល្អ និងឈានដល់ស្តង់ដារសកល ដែលមានបង្រៀននៅក្នុងប្រទេសថៃ។

ប្រទេសថៃ – ជាប្រទេសជិតខាងដែលល្បីល្បាញនិងពោរពេញដោយស្នាមញញឹម មានអាកប្បកិរិយារួសរាយរាក់ទាក់ និងសេវាកម្មសម្បូរបែប – ហើយជាកន្លែងដ៏ល្អបំផុតសម្រាប់ការសិក្សា និងរៀនបដិសណ្ឋារកិច្ច ព្រោះមានអត្តសញ្ញាណថៃជាច្រើនដែលត្រូវបានចាត់ថ្នាក់លើពិភពលោក ដូចជា Khao Soi ដែលជាមុខម្ហូបលំដាប់ទី 6 ល្អបំផុតនៅក្នុង ពិភពលោកដោយ Tasteatlas ទីក្រុងបាងកក ដែលជាគោលដៅដ៏ល្អបំផុតរបស់ពិភពលោកទី 4 បន្ទាប់ពី កូវីដ 19 យោងទៅតាមការសិក្សារបស់ Visa Global Travel Intentions Study 2022 ។ល។ សាលាបដិសណ្ឋារកិច្ចដ៏លេចធ្លោមួយនៅទីក្រុងបាងកក គឺជាវិទ្យាស្ថានអប់រំនៃសណ្ឋាគារលំដាប់ផ្កាយ 5 ដំបូងគេនៅក្នុងប្រទេសថៃគឺ មហាវិទ្យាល័យ Dusit Thani ។
យោងទៅតាមស្តង់ដារពិភពលោក និងចំណេះដឹងផ្នែកបដិសណ្ឋារកិច្ចផ្តាច់មុខពី Dusit International មហាវិទ្យាល័យ Dusit Thani ផ្តល់នូវចំណេះដឹងកំពូលនៃកម្មវិធីបរិញ្ញាបត្រអន្តរជាតិចំនួន 2 ផ្សេងៗគ្នា ក្រោមអាជីវកម្មសេវាកម្ម – សិល្បៈធ្វើម្ហូបប្រកបដោយវិជ្ជាជីវៈ និងការគ្រប់គ្រងបដិសណ្ឋារកិច្ច។
នៅក្នុងកម្មវិធី Professional Culinary Arts សិស្សានុសិស្សនឹងរៀនពីរបៀប ដើម្បីសម្រេចបាននូវជំនាញកម្រិតខ្ពស់ និងចំណេះដឹងនៃការធ្វើម្ហូប ការគ្រប់គ្រងការធ្វើម្ហូប ទាំងម្ហូបអន្តរជាតិ និងម្ហូបថៃ។ កម្មវិធីសិក្សានេះ គឺជាកម្មវិធីរួមគ្នាជាមួយវិទ្យាស្ថានធ្វើម្ហូបបារាំងដ៏ល្បីទូទាំងពិភពលោកគឺ Le Cordon Bleu ដូច្នេះនិស្សិតដែលបានបញ្ចប់ការសិក្សានឹងទទួលបានវិញ្ញាបនបត្រពី Le Cordon Bleu ផងដែរ។

សម្រាប់កម្មវិធីគ្រប់គ្រងបដិសណ្ឋារកិច្ចដែលបញ្ជាក់ដោយ École hôtelière de Lausanne ក្នុងប្រទេសស្វីស សិស្សានុសិស្សនឹងទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃបំផុតនៃបដិសណ្ឋារកិច្ច មិនត្រឹមតែនៅក្នុងអាជីវកម្មសណ្ឋាគារប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធនៅក្នុងវិស័យផ្សេងៗទៀតផងដែរ។ ពួកគេក៏បានរៀនពីគំរូនៃសេវាកម្មបែប high-class ដើម្បីអនុវត្តតាមការងារ និងការគ្រប់គ្រងអ្នកក្រោមបង្គាប់របស់ពួកគេនាពេលអនាគតផងដែរ។
សម្រាប់សិស្សានុសិស្សដែលមានចំណេះដឹងពីភាសាថៃ ក៏មានលទ្ធភាពជាច្រើន នៅក្នុងកម្មវិធីសិក្សាបែបថៃដែលត្រូវរៀន ចាប់ពីការគ្រប់គ្រងសណ្ឋាគារ សិល្បៈធ្វើម្ហូប និងការគ្រប់គ្រងផ្ទះបាយ រហូតដល់ភាពច្នៃប្រឌិតនៃសេវាកម្មទេសចរណ៍ផងដែរ។ កញ្ញា Frouke Gerbens សាកលវិទ្យាធិការនៃមហាវិទ្យាល័យ Dusit Thani បាននិយាយថា «ជាមួយនឹងបទពិសោធន៍ 29ឆ្នាំក្នុងការអប់រំផ្នែកបដិសណ្ឋារកិច្ច និងគោលដៅក្នុងការបង្កើតនាយកប្រតិបត្តិដែលមានគ្រឿងបរិក្ខារល្អបំផុតសម្រាប់ឧស្សាហកម្មនេះ នៅទូទាំងពិភពលោក មហាវិទ្យាល័យគឺផ្តោតទៅលើការលើកកម្ពស់ទាំងជំនាញបច្ចេកទេស និងរដ្ឋបាល សម្រាប់សិស្សានុសិស្សអនុវត្តនិងផ្តួចផ្តើមគំនិតផ្សេងៗទាំងនៅក្នុងនិងក្រៅបរិវេណសាលា»។

Work-integrated learning (WIL) ស្ថិតក្នុងចំណោមវិធីសាស្រ្តសម្រាប់សិស្សានុសិស្សរៀនយកបទពិសោធន៍ដោយផ្ទាល់ដៃ តាមការកំណត់ជាក់ស្តែងពីការបណ្តុះបណ្តាលក្រោមការគ្រប់គ្រងរបស់មហាវិទ្យាល័យ។ សិស្សនឹងត្រូវបានបង្រៀនយ៉ាងយកចិត្តទុកដាក់ និងជំរុញដោយគ្រូកំពូលៗដែលមានបទពិសោធន៍ និងជំនាញក្នុងវិស័យរបស់ពួកគាត់នីមួយៗ ខណៈពេលដែលត្រូវបានហ៊ុំព័ទ្ធដោយបរិយាកាសបែបអន្តរជាតិ និងសហគមន៍មិត្តភាពនៃមិត្តរួមថ្នាក់មកពីប្រទេសផ្សេងៗគ្នា។ ឱកាសដើម្បីជំរុញឧស្សាហកម្មបដិសណ្ឋារកិច្ច និងទេសចរណ៍អោយឆ្ពោះទៅមុខ បានមកដល់ហើយ។ ចូលរួមជាមួយមហាវិទ្យាល័យ Dusit Thani ដើម្បីរៀនតាមស្តង់ដារអន្តរជាតិ និងអភិវឌ្ឍអនាគតដ៏ល្អប្រសើររបស់អ្នកទាំងអស់គ្នា។
សម្រាប់សិស្សនិស្សិតនៅបណ្តាប្រទេសក្នុងអាស៊ី និងអាស៊ីប៉ាស៊ីហ្វិកទាំងអស់ដែលចុះឈ្មោះក្នុងកម្មវិធីសិក្សា គ្រប់គ្រងបដិសណ្ឋារកិច្ច នឹងទទួលបានការបញ្ចុះតម្លៃ 15% ភ្លាមៗ ហើយសិស្សនិស្សិតនៅបណ្តាប្រទេសក្នុងអាស៊ី និងអាស៊ីប៉ាស៊ីហ្វិកទាំងអស់ក៏អាចដាក់ពាក្យ ស្នើសុំអាហារូបករណ៍ 50% សម្រាប់កម្មវិធីសិក្សាគ្រប់គ្រងបដិសណ្ឋារកិច្ច និងអាហារូបករណ៍ 25% សម្រាប់កម្មវិធីសិក្សា សិល្បៈធ្វើម្ហូបប្រកបដោយវិជ្ជាជីវៈផងដែរ។ លក្ខខណ្ឌផ្សេងទៀតត្រូវបានកំណត់ដោយមហាវិទ្យាល័យផ្ទាល់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.dtc.ac.th

- Share This Post:






