លំដាប់រងទី៥របស់ Miss Grand International ពេជ្រវត្តី កាន់តែមានទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក
- BY
- Naren
- November 4, 2022
(ភ្នំពេញ)៖ ពេជ្រវត្តី សារ៉ាវឌ្ឍី បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលទទួលតំណែងលំដាប់រងទី៥ ពីឆាកប្រកួតប្រជែងសម្រស់ Miss Grand International ។ សមត្ថភាព សម្រស់ និង ការខំប្រឹងប្រែងរបស់វត្តី បានក្លាយជាប្រធានបទទូទាំងប្រទេសទាំងមុន និង ក្រោយការប្រកួត។ យ៉ាងណាមិញបន្ទាប់ពីទទួលតំណែងលំដាប់រងទី៥ របស់កម្មវិធី ហើយបានក្លាយជាគ្រួសារក្រោមដំបូល MGI រួចមក ព័ត៌មានវត្តីបានលេចឡើងជាថ្មីទៀត ទាក់ទងនឹងតម្លៃខ្លួនឬទីផ្សារការងាររបស់នាងតែម្ដង។

យើងសុំមិនទាន់លើកឡើង ពីទីផ្សារក្រៅស្រុករបស់វត្តី ព្រោះពេលនេះគ្រាន់តែការlive ផលិតផលឱ្យsponsor នាងអាចទទួលថ្លៃខ្លួនរាប់ពាន់ដុល្លាហើយ ។ ផ្ដោតទៅលើទីផ្សារក្នុងស្រុករបស់នាងវិញម្ដង បន្ទាប់ពីការប្រកួតចប់អ្វីដែលមហាជនដឹង គឺនាងទទួលបានតំណែងថតខ្សែភាពយន្តភាគខ្នាតធំរបស់ទូរទស្សន៍ល្បីក្នុងស្រុកដែលប្រមូលផ្តុំទៅដោយតារាល្បីៗ និង មួយទៀតនោះគឺការងារថតម៉ូតពេជ្រឱ្យហាងល្បីឈ្មោះខាងច្នៃម៉ូតគ្រឿងអលង្ការសម្រាប់គ្រួសារអភិជនមួយចំនួនធំក្នុងភ្នំពេញ «ជាងហេង វណ្ណអាន»។ ប្រភពមួយជិតស្និតបានឱ្យដឹងថា ការងារនេះគឺ វត្តីឆ្លៀតធ្វើកំឡុងពេលដែលនាងហ្វឹកហាត់ទៅប្រកួតនៅក្រៅប្រទេស ខណៈដែលមានក្រុមហ៊ុននិងផលិតផលជាច្រើនទាក់ទងមកនាង ហើយភាគច្រើននាងរុញច្រានចោល ។

ប្រភពជិតស្និតបានបន្តថា «ជាទូទៅកំឡុងពេលហ្វឹកហាត់ដើម្បីត្រៀមខ្លួននោះ ការងារមិនអាចទទួលផ្ដេសផ្ដាសនោះទេ ប៉ុន្តែដោយសារក្រុមការងារបានពិនិត្យល្អិតល្អន់ទៅលើហាងពេជ្រនោះផ្ទាល់តែម្ដង ទាំងកេរ្តិ៍ឈ្មោះ ស្នាដៃ និងគុណភាព ទើបនាងត្រូវតែឆ្លៀតធ្វើការងារនេះឱ្យខានពុំបាន ។ ការថតផ្សព្វផ្សាយគ្រឿងអលង្ការគឺស្ទើរតែជាបំណងប្រាថ្នាតារាបង្ហាញម៉ូតគ្រប់រូប ពីព្រោះវាបង្ហាញពីគុណតម្លៃនិងកិត្តិយស ទាំងហាងផ្ទាល់ និង អ្នកបង្ហាញម៉ូត បានយ៉ាងល្អសមស្របទាំងសងខាងតែម្ដង»។
ត្រលប់ទៅម៉ូតខ្សែកវិញដែល ជាងហេង វណ្ណអាន ច្នៃម៉ូតនោះវាពិតជាប្រណិត និងប្លែកភ្នែក គួរជាទីចាប់អារម្មណ៍ រីឯតម្លៃវិញ ត្រូវបានគេប៉ាន់ប្រមាណថាសមរម្យដែលគ្រប់គ្នាអាចទទួលយក ក្នុងតំណែងជាហាងគ្រឿង អលង្ការប្រណិត ក្នុងចំណោមហាងគ្រឿងអលង្ការផ្សេងទៀតក្នុងក្រុងភ្នំពេញ។

សម្រាប់ម៉ូតដែល ពេជ្រវត្តី បង្ហាញនេះ សុទ្ធសឹងជាម៉ូតប្រចាំរដូវកាលចុងឆ្នាំនេះ ដូច្នេះសម្រាប់អ្នកកំពុងស្វែងរកគុណតម្លៃ និង ការយកចិត្តទុកដាក់ពិតប្រាកដក្នុងការច្នៃម៉ូតគ្រឿងអលង្ការ លោកអ្នកអាចទាក់ទងទៅ «ជាងហេង វណ្ណអាន» ដែលមានទីតាំង អាស័យដ្ឋានផ្ទះលេខ 159A ផ្លូវលេខ 215 មហាវិថីនេរុហ៏ សង្កាត់ផ្សារដេប៉ូ1 ខណ្ឌទួលគោក រាជធានីភ្នំពេញ លេខទូរស័ព្ទ 017 555 551 | 010 555 551។ ឬទំនាក់ទំនងតាម
page Facebook: https://www.facebook.com/hengvannann
Instagram: CHEANG HENG VANN ANN Jewelry





- Share This Post:






