ខ្មែរណូត

ស្វែងរក

  • PR

    មិនធម្មតា! លើកទីមួយបងប្អូន ដួង វីរៈសិទ្ធ និង ម៉ម ពេជ្ររិទ្ធ ច្រៀមរួមគ្នាក្នុងបទ «វីរភាពកីឡា»

    BY Naren November 6, 2022
    មិនធម្មតា! លើកទីមួយបងប្អូន ដួង វីរៈសិទ្ធ និង ម៉ម ពេជ្ររិទ្ធ ច្រៀមរួមគ្នាក្នុងបទ «វីរភាពកីឡា»

    (ភ្នំពេញ)៖ ទស្សនិកជនភាគច្រើនប្រាកដជាដឹងហើយថា ដួង វីរៈសិទ្ធ និង ម៉ម ពេជ្ជរិទ្ធ ជាបងប្អូនគ្នា ប៉ុន្តែតារាចម្រៀងទាំង2រូបដែលមានសម្លេងផ្អែមស្រទន់នេះ មិនដែលរួមការងារឬច្រៀងជាមួយគ្នាជាផ្លូវការនោះទេ។ ស្រាប់តែពេលថ្មីៗនេះ Pleng បានប្រកាសពីការចូលរួមគាំទ្រ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី 3 ដោយបានផលិតបទចម្រៀង «វីរភាពកីឡា» ដែលមានការចូលរួមច្រៀងនិងសម្ដែងដោយតារាធំៗល្បីៗដូចជា៖ មាស សុខសោភា ដួង វិរៈសិទ្ធ ម៉ម ពេជ្ជរិទ្ធ ពូ ឃ្លាំង តី និង រៀម សុខភិរម្យ។ ការប្រកាសនេះ បានធ្វើឱ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល រួមជាមួយសប្បាយចិត្តដែលបានឃើញអាយដលរបស់ខ្លួនទាំងពីរ គឺលោក ដួង វីរៈសិទ្ធ និង លោកម៉ម ពេជ្ជរិទ្ធ ច្រៀងរួមគ្នាលើកដំបូង។

    គួរបញ្ជាក់ផងដែរថា បទចម្រៀងនេះនឹងក្លាយជាបទខ្មែរដំបូងគេដែរប្រើឧបករណ៏ភ្លេងខ្មែរ ច្រើនជាងគេរហូតដល់ 16 មុខ ដូចជា៖
    1.ទ្រសោ
    2.ខ្លុយ
    3.ប៉ីអ
    4.ទ្រខ្សែបី
    5.ទ្រអ៊ូ
    6.ស្គរធំពីរ
    7.រនាតភ្លោះ
    8.ស្គរសម្ភោរ
    9.ឈិង
    10.ស្គរខ្យល់
    11.ស្រឡៃ
    12.ស្នែងតូច
    13.ស្នែងធំ
    14.តាឃេ
    15.គងភ្លោះ
    16.ឃឹម

    បទចម្រៀងនេះ នឹងត្រូវសម្ដែងក្នុងពិធីបើកជាផ្លូវការកីឡាជាតិ លើកទី3 នាខែវិច្ឆិកា ឆ្នាំ2022 ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងទទួលបានការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។

    បទចម្រៀង«វីរភាពកីឡា» នេះដែរ នឹងមានសម្រាប់ហ្វេនៗស្តាប់ នៅក្នុង Pleng app ឆាប់ៗនេះហើយ
    ស្ដាប់ Playlist ចម្រៀងបាល់ទាត់ ត្រៀមរង់ចាំបទថ្មី : https://pleng.smart.com.kh/playlists/songs-for-football/712/

    Share This Post: