ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៥,០០០ នាក់ បានបាត់បង់ជីវិត​ ដោយសារអាកាសធាតុក្តៅនៅអឺរ៉ុបក្នុងឆ្នាំ២០២២នេះ

    BY Khmernote Media November 8, 2022
    WHO បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៥,០០០ នាក់ បានបាត់បង់ជីវិត​ ដោយសារអាកាសធាតុក្តៅនៅអឺរ៉ុបក្នុងឆ្នាំ២០២២នេះ

    អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ១៥,០០០ នាក់ បានស្លាប់នៅក្នុងទ្វីបអឺរ៉ុប ដោយសារតែអាកាសធាតុក្តៅក្នុងឆ្នាំ២០២២ គិតមកទល់ពេលនេះ ដោយប្រទេសអេស្ប៉ាញ និងប្រទេសអាល្លឺម៉ង់ ជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN

    នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកលោក Hans Kluge បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ផ្អែកលើទិន្នន័យប្រទេសដែលបានដាក់ជូនមកដល់ពេលនេះ វាត្រូវបានគេប៉ាន់ប្រមាណថា យ៉ាងហោចណាស់មនុស្ស ១៥,០០០ នាក់ បានស្លាប់ជាពិសេសដោយសារអាកាសធាតុក្តៅក្នុងឆ្នាំ២០២២។ ការស្លាប់ជិត ៤,០០០ នាក់ នៅក្នុងប្រទេសអេស្បាញ, ច្រើនជាង ១,០០០ នៅព័រទុយហ្គាល់, ច្រើនជាង ៣,២០០ នៅចក្រភពអង់គ្លេស និងប្រហែល ៤,៥០០ នាក់បានស្លាប់នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានរាយការណ៍ដោយអាជ្ញាធរសុខាភិបាលក្នុងអំឡុងពេល ៣ ខែនៃរដូវក្តៅនេះ»៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: