អន្តរជាតិ

មនុស្ស ៦នាក់បានបាត់បង់ជីវិត និង ៨១នាក់រងរបួសនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែបអត្តឃាតមួយនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួគី

BY
Pheakdey
November 14, 2022

តួគី៖ យ៉ាងហោចណាស់មានម​​នុស្សចំ​នួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកដ៏កម្រមួយនៅក្នុងប្រទេសតួគី កាលថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកាម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា គ្រាប់បែបអត្តឃាតបានផ្ទុះនៅតាមផ្លូវថ្មើរជើងមួយកន្លែងស្ថិតក្នុងតំបន់តំបន់ប្រវត្តិសាស្រ្ត Istiklal Avenue នៃទីក្រុងអ៊ីស្តង់ប៊ុលជាទីកន្លែងដែលមានមនុស្សរាប់រាយនាក់កំពុងធ្វើដំណើរឆ្លងកាត់ក្នុងអំឡុងពេលដែលគ្រាប់បែកបានផ្ទុះឡើង។

 

At least 6 dead, 38 injured in Istanbul explosion - The Washington Post

ប្រភពខាងលើបានបន្តថា ក្រៅតែបានរកឃើញមានអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុអាជ្ញាធរតួគីក៏បានរាយការណ៍ថា មានពលរដ្ឋចំនួន ៨១នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផលដែរ ខណៈជនរងគ្រោះមួយចំនួនកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ភ្លាមៗក្រោយកើតមានហេតុការណ៍អកុសលនេះលោកប្រធានាធិបតីតួគី Tayyip Erdogan បានចេញមកសម្តែងនូវការសោកសា្តយនិងធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពដ៏ឃៅឃៅនេះ ហើយលោកបានដាក់ការសង្ស័យថា ពួកភេរវករគឺជាអ្នកនៅក្រោយការបំផ្ទុះក្រាប់បែកនេះ ខណៈគេនៅមិនទាន់រកឃើញច្បាស់ថា ជាស្នាដៃរបស់ក្រុមភេរវករណាមួយនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: