ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស​យ៉ាងហោច​ ៦នាក់ បានបាត់បង់ជីវិត បន្ទាប់​ពី​យន្ដហោះចម្បាំង ២គ្រឿង បានប៉ះគ្នានៅ​រដ្ឋ​តិចសាស់ (មានវីដេអូ)

    BY Khmernote Media November 14, 2022
    មនុស្ស​យ៉ាងហោច​ ៦នាក់ បានបាត់បង់ជីវិត បន្ទាប់​ពី​យន្ដហោះចម្បាំង ២គ្រឿង បានប៉ះគ្នានៅ​រដ្ឋ​តិចសាស់ (មានវីដេអូ)

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ចំនួន ៦បានស្លាប់ បន្ទាប់ពីហេតុការណ៍ការប៉ះទង្គិចគ្នាតាមផ្លូវអាកាសរវាងយន្តហោះយោធាវ័យចំណាស់ ២គ្រឿង នៅក្នុងអំឡុងការតាំងបង្ហាញផ្លូវអាកាសកាលពីថ្ងៃសៅរ៍ នៅរដ្ឋតិចសាស់ភាគខាងត្បូងរបស់សហរដ្ឋអាមេរិក នេះបើតាមចៅក្រមខោនធី Dallas បានធ្វើសេចក្តីប្រកាស នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីថ្ងៃអាទិត្យ។

    សាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថា យន្តហោះចម្បាំង P-63 បានហោះទៅបុកយន្ដហោះបំផ្ទុះគ្រាប់បែក B-17 ពីខាងក្រោយ នៅឯអាកាសយានដ្ឋាន Dallas បណ្តាលឱ្យយន្ដហោះធ្លាក់ដល់ដី និងមានអគ្គីភ័យយ៉ាងសន្ធោសន្ធៅ។ របាយការណ៍បាននិយាយថា B-17 ជាធម្មតាមានអ្នកជីះពី ៤ ទៅ ៥នាក់ ហើយ P-63 មានអ្នកបើកយន្តហោះតែមួយប៉ុណ្ណោះ ខណៈយន្តហោះ​ទាំង​​ ២ គឺសល់តាំង​ពី​សង្គ្រាម​លោក​លើក​២។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​មាន​មនុស្ស​សរុបប៉ុន្មាន​នាក់​នៅ​លើ​យន្តហោះទាំង ២ នៅពេលកើតហេតុ ខណៈរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ បានចាប់ផ្តើមការស៊ើបអង្កេតមួយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: