សំ សុវណ្ណារ៉ាក់ នៅតែស័ក្តសមជាមួយនឹង អាង សុជាតា
- BY
- Naren
- November 14, 2022
តារាចម្រៀងសំឡេងផ្អែម សំ សុវណ្ណារ៉ាក់ បានលេចមុខក្នុងខ្សែរឿងជាថ្មីម្តងទៀត ដែលនេះគឺជាលើកទីពីរហើយសម្រាប់លោក ហើយក៏ជាលើកទីពីរដូចគ្នាដែលលោកបានប៉ះជាតួជាមួយនឹងតារាសម្តែងវ័យក្មេងដ៏ល្បីគឺ កញ្ញា អាង សុជាតា។

ជំនួបជាថ្មីលើកនេះទោះបីថាបានសម្តែងជាគូជាមួយគ្នាតែមិនមែនជាគូស្នេហាឡើយ តែគឺជាបងប្អូនដែលមិនយល់ចិត្ត ហើយខ្វែងគំនិតគ្នាគ្រប់ពេលទៅវិញ។
រឿង ស្រមោលកម្ម គឺជាខ្សែរឿងថ្មីដែលកំពុងត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV នៅថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8យប់ ពោលគឺចាប់ពីយប់នេះផ្ទាល់តែម្តង។
រង់ចាំទស្សនាទាំងអស់គ្នាថាតើការចាប់ដៃគូជាថ្មីរបស់អ្នកទាំងពីរនឹងនាំទស្សនីយភាពមកបែបណាខ្លះ? រឿង ស្រមោលកម្ម ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង 7-8យប់ នៅលើកញ្ចក់ទូរទ្សន៍ ហង្សមាស HDTV ៕




- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






