ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ក្រុងមួយចំនួននៅអូស្រ្តលី ខណៈពលរដ្ឋរាប់ពាន់ត្រូវបានណែនាំឲ្យធ្វើការជម្លៀសខ្លួនជាបន្ទាន់

    BY Khmernote Media November 15, 2022
    ជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ក្រុងមួយចំនួននៅអូស្រ្តលី ខណៈពលរដ្ឋរាប់ពាន់ត្រូវបានណែនាំឲ្យធ្វើការជម្លៀសខ្លួនជាបន្ទាន់

    អូស្រ្តាលី៖ ជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ទីក្រុងមួយចំនួននៅក្នុងប្រទេសអូស្រ្តាលី ​នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកានេះ។ ទីក្រុងដែលត្រូវកាត់ផ្តាច់ដោយជំនន់ទឹកភ្លៀងនោះភាគជាច្រើនគឺជាដែនដីកោះ ដែលស្ថិតនៅភាគខាងត្បូងប្រទេស ខណៈរដ្ឋដែលបានរងនូវការវាយប្រហារខ្លាំងជាងគេដោយទឹកជំនន់គឺរដ្ឋ New South Wales និងរដ្ឋ Victoria។

    បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអូស្រ្តាលីបានបញ្ជាក់ថា គ្រោះធម្មជាតិខាងលើនេះបានកើតឡើងយ៉ាងឆាប់រហ័សបំផុត ពោលគឺបានកើតឡើងក្រោយពេលដែលមានភ្លៀងធ្លាក់ខ្លាំងត្រឹមតែមួយយប់ប៉ុណ្ណោះ។ នៅចំពោះមុខស្ថានភាពអាក្រក់នេះ លោកនាយករដ្ឋម​ន្ត្រីអូស្រ្តាលី Anthony Albanese បានណែនាំឲ្យពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ភាគខាងជើងរដ្ឋ Victoria ត្រូវជម្លៀសខ្លួនទៅរកកន្លែងសុវត្ថិភាពជាបន្ទាន់ ដ្បិតតំប​ន់​មួយនេះត្រូវបានគេព្យាការណ៍ថាអាចនឹងទទួលរងនូវទឹកភ្លៀងក្នុងបរិមាណយ៉ាងច្រើ​នបន្ថែមទៀត ដែលអាចជំរុញឲ្យស្ថានភាពទឹកជំនន់កាន់តែមានគ្រោះថ្នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: