វេជ្ជបណ្ឌិតរកឃើញខ្សែដ៏វែងនៅក្នុងប្លោកនោមបុរសជប៉ុនម្នាក់ ក្រោយជនរងគ្រោះបានធ្វើសកម្មភាពដ៏ចម្លែកមួយនេះ
- BY
- Pheakdey
- November 16, 2022
ជប៉ុន៖ បុរសអាយុ ៧៩ម្នាក់បានធ្វើឲ្យក្រុមវេជ្ជបណ្ឌិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយគេបានគេឃើញមានខ្សែដ៏វែងមួយនៅក្នុងប្លោកនោមរបស់គាត់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark កាលពីថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកានេះបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីររបស់សាកលវិទ្យាល័យវេជ្ជសាស្រ្ត Dokkyo ស្ថិតនៅក្នុងទីក្រុង Mibu នៃប្រទេសជប៉ុន។

បើតាមលោកវេជ្ជបណ្ឌិត Toshiki Kijima ដែលជាអ្នកដឹកនាំការវះកាត់ក្នុងករណីយ៉ាងចម្លែកនេះបានឲ្យដឹងថា ខែ្សដែលមាននៅក្នុងប្លោកនោមរបស់ជនរងគ្រោះនោះគឺជាផ្នែកមួយនៃខ្សែសម្រាប់លោតអន្ទាក់ ពោលគឺជាខ្សែប្រភេទខ្សែដែលធ្វើឡើងពីជ័រស្វិត។ តាមការសាកសួរទៅកាន់ជនរងគ្រោះគឺគាត់បានប្រាប់ថា គាត់បានយកខ្សែនេះដោតចូលទៅក្នុងរន្ធលិង្គរបស់គាត់ ហើយក៏ជ្រុលដៃរុញចូលដល់ប្លោកនោមតែម្តង។ យ៉ាងណាក្តី ជនរងគ្រោះមិនបានប្រាប់អំពីមូលហេតុដែលគាត់បានធ្វើរឿងដ៏ចម្លែកនេះទេ ខណៈខាងក្រុមវេជ្ជបណ្ឌិតបានដាក់ការសង្ស័យថា ជនរងគ្រោះទំនងជាមនុស្សមានរោគចិត្ត ឬជាប្រភេទមនុស្សដែលចូលចិត្តសម្រេចកាមដោយប្រើសកម្មភាពប្លែកៗដែលលើសពីការរំពឹងទុករបស់មនុស្សទូទៅ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Next Shark
- Share This Post:






