អន្តរជាតិ

លោក Elon Musk ប​ន្តបញ្ឈប់បុគ្គលិកដែលបាននិយាយរិះគន់គាត់ជាច្រើននាក់បន្ថែមទៀត ខណៈកាលពីសប្តាហ៍មុនគាត់បានបញ្ឈប់បុគ្គលិកនៅក្រុមហ៊ុន Twitter អស់ ៥០%ម្តងហើយ

BY
Pheakdey
November 16, 2022

អាមេរិក៖ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកានេះបានឲ្យដឹងថា លោក Elon Musk បានប​ន្តបញ្ឈប់បុគ្គលិកនៅក្នុងក្រុមហ៊ុន Twitter ជាច្រើននាក់ប​ន្ថែមទៀត​នៅក្នុងសប្តាហ៍នេះ ខណៈកាលពីសប្តាហ៍មុនមហាសេដ្ឋីលំដាប់ទីមួយនៅលើពិភពរូបនេះបានសម្រេចបញ្ឈប់បុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន Twitter អស់ពាក់កណ្តាលរួចម្តងហើយ ពោលគឺតួលេខបុគ្គលិកដែលត្រូវបានបញ្ឈប់យ៉ាងឆាប់រហ័សនោះមានចំនួនប្រមាណជា ៧ ៥០០នាក់ឯណោះ។

ប្រភពខាងលើបានបន្តថា បុគ្គលិកដែលត្រូវបានលោក Elon Musk បញ្ឈប់ពីការងារនៅក្នុងសប្តាហ៍នេះគឺជាក្រុមបុគ្គលិកដែលបាននិយាយរិះគន់រូបគាត់និងនិយាយប្រឆាំងជាមួយគាត់ជាសាធារណៈជុំវិញការសម្រេចចិត្តលើរឿងសំខាន់ៗជាច្រើនរបស់គាត់កាលពីពេលថ្មីៗនេះ ខណៈការសម្រេចកាត់បន្ថយបុគ្គលិក ៥០%កាលពីសប្តាហ៍មុន​នោះគឺត្រូវបានធ្វើឡើងក្រោមហេតុផលថា ដើ​ម្បីកាត់បន្ថយការចំណាយបស់ក្រុមហ៊ុន ដ្បិតក្រុមហ៊ុនកំពុងមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ គួររម្លឹកជូនថា លោក Elon Musk បានសម្រេចទិញក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារមកគ្រប់គ្រងកាលពីខែមុន ហើយគិតត្រឹមពេលនេះគឺរូបគាត់ទើបចូលគ្រប់គ្រងក្រុមហ៊ុនដ៏ធំមួយនេះបានរយៈពេលត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: