អន្តរជាតិ

តុនិងកៅអីរបស់ព្រះម្ចាស់ក្សត្រី Marie Antoinette ត្រូវបានដាក់លក់ក្នុងតម្លៃជាងមួយលានដុល្លារ

BY
Pheakdey
November 17, 2022

បារាំង៖​ គ្រឿងសង្ហារិមចំនួន ២របស់អតីតព្រះម្ចាស់ក្សត្រី Marie Antoinette នៃប្រទេសបារាំងត្រូវបានយកទៅដាក់លក់ក្នុងកម្មវិធីដេញថ្លៃដ៏ធំមួយនៅក្នុងទីក្រុងប៉ារីសក្នុងតម្លៃខ្ទង់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។ គ្រឿងសង្ហារិមទាំង ២នោះរួមមាន តុ និងកៅអី ដែលមានអាយុកាលប្រមាណជា ២៥០ឆ្នាំមកហើយ។

ប្រភពខាងលើបានបន្តថា កម្មវិធីដេញថ្លៃគ្រឿងសង្ហារិមប្រណិតទាំង ២នេះនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ២២ ខែធ្នូខាងមុខនេះ ខណៈតម្លៃរបស់តុត្រូវបានគេព្យាករណ៍ថានឹងអាចលក់ចេញក្នុងតម្លៃចន្លោះពី ៨០០ ០០០អឺរ៉ូ ទៅ ១,២លានអឺរ៉ូ (ជិត ៨៣០ ០០០ ដុល្លារអាមេរិក-ជាង ១,២៤លានដុល្លារអាមេរិក)។ ដោយឡែកចំពោះកៅអីវិញនឹងត្រូវលក់ចេញក្នុងតម្លៃចន្លោះពី​ ១០០ ០០០អឺរ៉ូ ទៅ ២០០ ០០០អីរ៉ូ (ជាង ១០៣ ០០០ដុល្លារអាមេរិក-ជាង២០៧ ០០០ដុល្លារអាមេរិក)។ គួររម្លឹកជូនថា កាលពីឆ្នាំមុនមានខ្សែដៃពេជ្រមួយគូរបស់ព្រះម្ចាស់ក្សត្រី Marie Antoinette ក៏ត្រូវគេយកទៅដាក់លក់ក្នុងពិធីដេញថ្លៃផងដែរ ដោយពេលគេអាចលក់បានក្នុងតម្លៃរហូតដល់ ៨,១៨លានដុល្លារអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: