អន្តរជាតិ

អង់គ្លេសអាចនឹងលុបចោលការរៀបចំពិធីបុណ្យណូអែល ដ្បិតជំងឺផ្តាសាយបក្សីកំពុងផ្ទុះខ្លាំង

BY
Pheakdey
November 19, 2022

អង់គ្លេស៖ យោងតាមការចុះផ្សយរបស់បណ្តាញសារព័ត៌មាន The Thaiger បានឲ្យដឹងថា ជំងឺផ្តាសាយបក្សីហាក់កំពុងផ្ទុះខ្លាំងនៅក្នុងប្រទេសអង់គ្លេស ខណៈការរាតត្បាតឡើងវិញនូវជំងឺដ៏កាចសាហាវមួយនេះកំពុងគំរាមគំហែងយ៉ាងខ្លាំងចំពោះការអបអរពិធីបុណ្យណូអែល ដែលពលរដ្ឋអឺរ៉ុបគ្រោងនឹងប្រារព្ធធ្វើឡើងនៅចុងខែធ្នូខាងមុខនេះ។ គួរបញ្ជាក់ថា ផ្តាសាយបក្សីគឺជាជំងឺដ៏កាចសាហាវមួយដែលអាចចម្លងពីសត្វបក្សីជាច្រើនប្រភេទ ជាពិសេសគឺសាច់មាន់ សាច់ទា  ដែលគេយកទៅចម្អិនជាម្ហូបអាហារ ទៅកាន់មនុស្ស ហើយវាក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សផងដែរ។

ប្រភពខាងលើបានបន្តថា ចំពោះករណីផ្ទុះឡើងវិញនូវជំងឺផ្តាសាយបក្សីនៅលើទឹកដីអង់គ្លេសគឺមានប្រភេទចម្លងមកពីរោងចក្រនិងឧស្សាហកម្មផលិតនិងចែកចាយសាច់បក្សីនៅក្នុងប្រទេសតួគី​ ហើយកាលពីសប្តាហ៍មុននេះអាជ្ញាធរអង់គ្លេសបានរកឃើញករណីសាច់មាន់មានផ្ទុកជំងឺផ្តាសាយជាង ៥០ករណី។ ភ្លាមៗក្រោយការរកឃើញខាងលើនេះ អាជ្ញាធរសុខាភិបាលអង់គ្លេសបានសម្រេចសម្លាប់សត្វមាន់រស់រាប់ពាន់ក្បាលនៅតាមកសិដ្ឋានជាច្រើន ដើម្បីទប់ស្កាត់ការចម្លងជំងឺទៅកាន់មនុស្ស។ បើតាមអាជ្ញាធរអង់គ្លេសបានបញ្ជាក់ថា ប្រសិនបើគេមិនអាចកាត់ផ្តាច់ការចម្លងជំងឺផ្តាសាយបក្សីនៅពេលនេះបានទេ គឺអាជ្ញាធរអាចនឹងសម្រេចផ្អាកការរៀបចំពិធីបុណ្យណូអែលតែម្តង ដើម្បីទប់ស្កាតការចម្លងមេរោគចូលទៅកាន់សហគមន៍៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

 

Share This Post: