ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែលចំនួន៣រូប
BY Khmernote Media
November 21, 2022
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែលចំនួន៣រូប រួមមាន៖
១- លោក ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ទី១ ជាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ

២- លោក ទៀ សីហា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ទី១ ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប

៣- លោក ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ទី២ ជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ៕

