ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឧប្បត្តិហេតុរថយន្ត ៤គ្រឿង បុកគ្នាយ៉ាងសាហាវ នៅលើផ្លូវហាយវ៉េមួយនៃសហរដ្ឋអាមេរិក

    BY autoadmin January 4, 2019
    ឧប្បត្តិហេតុរថយន្ត ៤គ្រឿង បុកគ្នាយ៉ាងសាហាវ នៅលើផ្លូវហាយវ៉េមួយនៃសហរដ្ឋអាមេរិក

    អាមេរិក៖ ក្រុមមន្ត្រីបានឱ្យដឹងថា មនុស្ស ៧នាក់ បានស្លាប់ និង ៨នាក់ ផ្សេងទៀតរងរបួស នៅក្នុងឧប្បត្តិហេតុដ៏កាចសាហាវមួយដែលបណ្តាលឱ្យមានអគ្គីភ័យនៅលើផ្លូវហាយវ៉េមួយកន្លែងកាលពីថ្ងៃព្រហស្បតិ៍។ អាជ្ញាធរប៉ូលិសក្នុងតំបន់បាននិយាយថា រថយន្តដឹកទំនិញពីរគ្រឿង និងរថយន្តដឹកអ្នកដំណើរពីរគ្រឿង បានបុកគ្នាយ៉ាងពេញទំហឹង និងបានបណ្តាលឱ្យមានការផ្ទុះឆេះនៅលើផ្លូវ Interstate 75 នៅជិតក្រុង Gainesville នៃរដ្ឋ Florida ភាគខាងជើង នៅប្រហែលម៉ោង ៤ល្ងាច។

    យ៉ាងណាមិញប៉ូលីសបានស៊ើបអង្កេតពីគ្រោះថ្នាក់នេះហើយបាននិយាយថា វាជាឃាតកម្ម ប៉ុន្តែមិនទាន់បានបញ្ជាក់ពីមូលហេតុទេ។ ក្រុមអាជ្ញាធរក៏បាននិយាយថា ការប៉ះទង្គិចគ្នានេះបានធ្វើឱ្យប្រេងម៉ាស៊ូត ៥០ហ្គាល្លុង បានឆាបឆេះឡើង និងធ្វើឱ្យមានភ្លើងឆេះយ៉ាងខ្លាំងនៅលើបណ្តោយផ្លូវហាយវ៉េ Interstate 75 នេះ។ ក្រុមជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាម ប៉ុន្តែក្រុមមន្ត្រីនៅមិនទាន់ដឹងទេថា ជនរងគ្រោះទទួលរងគ្រោះថ្នាក់ដោយសារការប៉ះទង្គិចគ្នា ឬ ដោយសារតែមានការឆេះបន្ទាប់ពីការប៉ះទង្គិចគ្នានេះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖​ nypost

    Share This Post: