ថៃគ្រោងដំឡើងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូចក្រោមជំនួយរបស់អាមេរិក
- BY
- Pheakdey
- November 21, 2022
ថៃ៖ ប្រទេសថៃគ្រោងនឹងដំឡើងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូចថ្មីមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីចុងសប្តាហ៍កន្លងទៅនេះ។ គម្រោងផលិតថាមពលនុយក្លែអ៊ែររបស់ថៃនៅពេលនេះគឺស្ថិតនៅក្រោមជំនួយបច្ចេកទេសរបស់សហរដ្ឋអាមេរិក ខណៈវាគឺជាលើកទីមួយហើយដែលប្រទេសមានឱកាសអនុវត្តគម្រោងនុយក្លែអ៊ែរដ៏មានសារៈសំខាន់នេះ។

បើតាមលោក Kamala Harris អនុប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា គោលបំណងនៃការអនុវត្តកម្មវិធីនុយក្លេអ៊ែរនេះគឺដើម្បីចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅលើពិភពលោក ហើយវាគឺជាផ្នែកមួយនៃកម្មវិធី Net Zero World ដែលអាមេរិកបានផ្តើមអនុវត្តតាំងពីឆ្នាំមុនម្លេះ។ អនុប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ថា ថៃគឺជាប្រទេសឧស្សាហកម្មដ៏ធំមួយនៅតំបន់អាំស៊ីអាគ្នេយ៍ ហើយនាពេលកន្លងមកវិស័យឧស្សាហកម្មនៅក្នុងប្រទេសថៃបានបង្កើតឲ្យមានឧស្ម័នផ្ទះកញ្ចក់ភាយចូលទៅក្នុងបរិយាកាសយ៉ាងច្រើនផងដែរ ខណៈឧស្ម័យផ្ទះកញ្ចក់គឺជាផ្នែកមួយដែលធ្វើឲ្យសីតុណ្ណភាពនៅលើពិភពលោកត្រូវកើនឡើង។ យ៉ាងណាក្តី ការប្តូរពីប្រើប្រាស់ថាមពលអគ្គិសនីមកប្រើប្រាស់ថាមកពលនុយក្លេអ៊ែរនៅក្នុងវិស័យឧស្សាហកម្មនឹងជួយទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់បានមួយផ្នែក ហើយវាក៏ជាផ្នែកមួយជួយទប់ស្កាត់ការកើនឡើងកំដៅលើភពផែនដីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger
- Share This Post:






