ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះត្រូពិច Pabuk ដែលវាយលុកឈូងសមុទ្រថៃ បានសម្លាប់អ្នកនេសាទម្នាក់ ហើយកោះមួយចំនួនរងការវាយប្រហារយ៉ាងខ្លាំង

    BY autoadmin January 5, 2019
    ព្យុះត្រូពិច Pabuk ដែលវាយលុកឈូងសមុទ្រថៃ បានសម្លាប់អ្នកនេសាទម្នាក់ ហើយកោះមួយចំនួនរងការវាយប្រហារយ៉ាងខ្លាំង

    ថៃ៖​ ព្យុះត្រូពិចដ៏អាក្រក់ជាលើកដំបូងនៅក្នុងបីទសវត្សរ៍ចុងក្រោយ បានធ្វើឱ្យមនុស្សម្នាក់ស្លាប់កាលពីថ្ងៃសុក្រ ខណៈដែលព្យុះត្រូពិកនេះបានវាយលុកមកដល់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសថៃ ហើយវាបានធ្វើឱ្យដួលរលំដើមឈើ និងប៉ើងដំបូលតាមដែលនៅតាមតំបន់ដែលមានព្យុះនេះ។ យ៉ាងណាមិញក្រុមមន្ត្រីបាននិយាយថា ព្យុះបានបាត់បង់ល្បឿនហើយ ប៉ុន្តែពេលនេះពួកគេកំពុងព្រួយបារម្ភនឹងគ្រោះទឹកជំនន់។

    ព្យុះត្រូពិច Pabuk ដែលមានខ្យល់បក់ខ្លាំងបំផុត និងល្បឿន ៧០គីឡូម៉ែត្រក្នុងមួយម៉ោង បានបក់បោកជាមួយនឹងរលកខ្ពស់នៅឈូងសមុទ្រថៃ ហើយបានធ្វើឱ្យបាក់ដីនៅក្នុងស្រុក Pak Phanang ខេត្ត Nakhon Si Thammarat ដែលជាកន្លែងដើមឈើបានបោកបក់លើផ្ទះប្រជាជនជាច្រើន និងបង្កឱ្យមានការខូចខាត។ មន្រ្តីសម្រាលគ្រោះមហន្តរាយបាននិយាយថា មនុស្សម្នាក់ដែលត្រូវបានស្លាប់ គឺម្នាក់ក្នុងចំណោមអ្នកនេសាទតាមទូក ដែលក្រឡាប់នៅក្នុងខ្យល់បក់ដ៏ខ្លាំងនេះនៅជិតឆ្នេរនៃខេត្ត Pattani ក្បែរនោះ។ ហើយអ្នកនេសាទម្នាក់ផ្សេងទៀតត្រូវបានបាត់ខ្លួន ប៉ុន្តែបួននាក់ផ្សេងទៀតគឺមានសុវត្ថិភាពហើយ។

    ខណៈពេលនេះភ្លៀងខ្លាំង និងខ្យល់បក់ខ្លាំងត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ខេត្តជាច្រើនទៀតដូចជា៖ Nakon Si Thammarat និង Surat Thani ដែលមានកោះទេសចរណ៍ដូចជា៖ កោះ Samui កោះតៅ និង កោះ Phangan ដែលនឹងត្រូវមានការប៉ះទង្គិចខ្លាំងបំផុត៕

    អត្ថបទ៖ លីដា
    ប្រភព៖ chinadailyhk

    Share This Post: