អន្តរជាតិ

អ្នកគាំទ្រជនជាតិជប៉ុនមួយក្រុមដែលទៅមើល World Cup នៅប្រទេសកាតា ទទួលបានកោតសរសើរនិងគោរព ពាសពេញពិភពលោក ក្រោយនាំគ្នាប្រមូលសំរាមសម្អាតក្នុងកីឡដ្ឋាន បន្ទាប់ពីចប់ការប្រកួត

BY
Naren
November 22, 2022

(ដូហា)៖ អ្នកគាំទ្រជនជាតិជប៉ុនមួយក្រុមដែលទៅមើល World Cup បានធ្វើឱ្យពិភពលោកកោតសរសើរនិងគោរពចំពោះសកម្មភាពរបស់ពួកគេ ក្រោយបានពួកគេបានសម្អាតរើសសំរាមក្នុងកីឡដ្ឋាន ក្រោយចប់ការប្រកួត កាតា ទល់នឹងអេក្វាឌ័រ ហើយសកម្មភាពនេះត្រូវបានបុរសជនជាតិកាតាថតឃ្លីប ល្បីល្បាញពេញបណ្តាញសង្គមទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

បុរសឈ្មោះ Omar Farooq ដែលបានថតវីដេអូនោះ បានសាកសួរអ្នកគាំទ្រជនជាតិជប៉ុន ថាហេតុអ្វីបានជាពួកគេនាំគ្នាសម្អាតទាំងនេះមិនមែនជាការប្រកួតនៃក្រុមជម្រើសជាតិរបស់ពួកគេ។ ចម្លើយគឺ «ជនជាតិជប៉ុនមិនដែលចោលសំរាមនៅពីក្រោយយើងទេ។ យើងគោរពកន្លែងនេះ»។

ក្រោយពីវីដេអូបានផ្សព្វផ្សាយពេញអ៉ីនធើណែតមក មានការកោតសរសើរជាខ្លាំង ប៉ុន្តែនេះមិនមែនជារឿងថ្មីទេ ជាក់ស្តែងកាលពីបួនឆ្នាំមុននៅ World Cup ២០១៨ នៅប្រទេសរុស្ស៊ី ក្រោយចាញ់ការប្រកួតគេឃើញក្រុមអ្នកគាំទ្រជប៉ុនសម្អាតកន្លែងអង្គុយរបស់ពួកគេមុនចាកចេញពីពហុកីឡាដ្ឋាន ហើយសូម្បីតែក្រុមជម្រើសជាតិជប៉ុន ក៏បានសម្អាតបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ពួកគេមុននិងចាកចេញក្រោយចប់ការប្រកួត។ លើសពីនេះទៅទៀតពួកគេទាំងអស់ថែមទាំងបានទុកក្រដាសមួយសន្លឹកដោយបានសរសេរអក្សរជាភាសារុស្ស៊ីថា «សូមអរគុណ» ថែមទៀតផង៕

ប្រភព៖ dailymail

Share This Post: