ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងប្រកាសទទួលបានជោគជ័យក្នុងការសាកល្បងប្រព័ន្ធប្រឆាំងនឹងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង

    BY Khmernote Media November 23, 2022
    កូរ៉េខាងត្បូងប្រកាសទទួលបានជោគជ័យក្នុងការសាកល្បងប្រព័ន្ធប្រឆាំងនឹងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង

    កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកានេះបានប្រកាសពីការទទួលបានជោគជ័យក្នុងការសាកល្បងប្រព័ន្ធប្រឆាំងនឹងមីស៊ីលដ៏ទំនើបមួយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times។ ប្រព័ន្ធប្រឆាំងមីស៊ីលដែលទីក្រុងសេអ៊ូលធ្វើការសាកល្បងដោយជោគជ័យនេះមានឈ្មោះថា L-SAM ដែលមានសមត្ថភាពអាចបំផ្លាញគោលដៅរបស់មីស៊ីលផ្លោងរបស់ប្រទេសកូរ៉េខាងជើងបាន។

    បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា  ប្រព័ន្ធប្រឆាំងមីស៊ីល L-SAM​​ មានសមត្ថភាពអាចបំផ្លាញ ឬបង្វែរគោលដៅរបស់មីស៊ីលផ្លោងបាននៅក្នុងរយៈកម្ពស់ក្នុងចន្លោះពី ៥០-៦០ គីឡូម៉ែត្រ ហើយវានឹងក្លាយជាសម្ភារៈយោធាដ៏មានឥទ្ធិពលមួយសម្រាប់ឆ្លើយតបទៅនឹងការគំរាមគំហែងរបស់កូរ៉េខាងជើងតាមរយៈសកម្មភាពបាញ់មីស៊ីលផ្លោង។ យ៉ាងណាក្តី ប្រព័ន្ធប្រឆាំងមីស៊ីល L-SAM នៅមិនទាន់អាចដាក់ឲ្យដំណើរការជាផ្លូវការនៅពេលនេះបាននៅឡើយទេ ដ្បិតគេនៅបន្តអភិវឌ្ឍចំណុចសំខាន់មួយចំនួនទៀត ខណៈការដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាចនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងឆ្នាំ ២០២៦ខាងមុខនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Times

    Share This Post: