ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ធនាគារមានមិនយកទៅដាក់ទេ យកលុយដាក់ក្នុងទូរទឹកកក ចុងក្រោយភ្លើងឆេះខ្ទេចអស់

    BY Khmernote Media March 5, 2018
    ធនាគារមានមិនយកទៅដាក់ទេ យកលុយដាក់ក្នុងទូរទឹកកក ចុងក្រោយភ្លើងឆេះខ្ទេចអស់

    ប្រទេសចិន ៖ នៅប្រទេសដែលមានការអភិវឌ្ឍន៍ប្រជាជនភាគច្រើនយកប្រាក់រ​បស់ពួកគេទៅរក្សាទុកនៅក្នុងធនាគាជាជាងទុកនៅក្នុងផ្ទះរបស់ខ្លួន ព្រោះវាជួយបន្ថយហានិភ័យនៃការបាត់បង់បានច្រើនជាងការទុកនៅផ្ទះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយព័ត៌មានហួសចិត្តនឹកស្មានមិនដល់មួយ អគ្គីភ័យឆាបឆេះមួយបានធ្វើអោយបុរសម្នាក់ខូចខាតផ្ទះសំបែង និងបាត់បង់ប្រាក់ជាង៤០០,០០០យ័នដែលគាត់ខំរក្សាទុកនៅក្នុងផ្ទះនោះ។ អគ្គីភ័យមួយនេះបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះ នៅលើផ្ទះរបស់បុរសម្នាក់ដែលរស់នៅស្រុក Sichuan​ខេត្ត Jiangsu ប្រទេសចិន។

    បុរសម្នាក់នេះបានរក្សាទុកប្រាក់សរុបជា ៤០០,០០០យ័ន (ប្រមាណជាង៦០,០០០ម៉ឺនដុល្លារ) នៅក្នុងទូទឹកកកក្នុងផ្ទះ។ ហើយព្រមទាំងមានប័ណ្ណធនាគាររបស់ធនាគារ China Construction (CCB) ច្រើនជាង១០សន្លឹកទៀតរបស់គាត់ដែលត្រូវរងការខូចខាតក្នុងអគ្គីភ័យមួយនេះ។ ក្នុងចំនោមនោះប្រហែលជា៦០ភាគរយត្រូវភ្លើងឆាបឆេះ និង ៣០ទៅ៤០ភាគរយត្រូវបានបំផ្ញា​ញ​​​ទាំងស្រុ​ងតែម្តង។ អ្នកឯកទេសធនាគាបាននិយាយថា ​សន្លឹកប្រាក់ រឺប័ណ្ណធនាដែលរងការខូចខាតច្រើនជាង៣ភាគ៤ត្រូវបានគេសងត្រលប់មកវិញពាក់កណ្តាលនៃប្រាក់ដើម បើខូចខាតតិចជាង៣ភាគ៤នឹងត្រូវគេសងត្រលប់មកវិញស្មើរនឹងប្រាក់ដើមវិញតែម្តង។ ក្រោយពីធ្វើកាេរឆែក និងពិនិត្យជាង៤ម៉ោង ប្រាក់ដែលអាចទទួលបានមកវិញមានចំនួន ៣៧០,០០០យ័ន និង ប្រាក់ខូចខាតសរុប ២៦,០០០៕
     ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay