ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អគ្គិភ័យនៅរោងចក្រមួយនៅក្នុងប្រទេសចិន បានឆក់យកជីវិតមនុស្សចំនួន ៣៨នាក់ ខណៈមនុស្ស ២នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ

    BY Khmernote Media November 23, 2022
    អគ្គិភ័យនៅរោងចក្រមួយនៅក្នុងប្រទេសចិន បានឆក់យកជីវិតមនុស្សចំនួន ៣៨នាក់ ខណៈមនុស្ស ២នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ

    អគ្គិភ័យនៅរោងចក្រមួយនៅភាគកណ្តាលប្រទេសចិន បានសម្លាប់មនុស្សរាប់សិបនាក់កាលពីថ្ងៃចន្ទ ដែលជាឧបទ្ទវហេតុចុងក្រោយបង្អស់នៃឧប្បត្តិហេតុឧស្សាហកម្មធំៗ ដែលបានវាយប្រហារប្រទេសចិននៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កាសែតរដ្ឋ Henan Daily បានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្ស ២នាក់ ដែលបានបាត់ខ្លួនត្រូវបានគេរកឃើញថាបានស្លាប់ ក្រោយមានអគ្គិភ័យនៅរោងចក្រនៅ Anyang ខេត្ត Henan ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៨ នាក់។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃអង្គារថា មនុស្ស ២នាក់ផ្សេងទៀត កំពុងត្រូវបានព្យាបាលរបួសស្រាល។

    យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា ប៉ូលីសបានឃាត់ខ្លួនជនសង្ស័យមួយចំនួនដែលពាក់ព័ន្ធនឹងការឆាបឆេះ ដែលបានចំណាយពេលជិត ៧ម៉ោង ដើម្បីពន្លត់វា។ បើយោងតាមការរកឃើញបឋម អគ្គីភ័យនេះគឺបណ្តាលមកពីបញ្ហាអគ្គីសនី ប៉ុន្តែការសើបអង្កេតនឹងនៅតែបន្ដ។ ជម្រាបដែរថា ប្រទេស​ចិន​បាន​ឃើញ​ឧបទ្ទវហេតុ​ឧស្សាហកម្ម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដែល​បាន​ធ្វើ​ឱ្យមនុស្ស​ស្លាប់​ជាច្រើន​នាក់ និងបាន​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​សាធារណៈយ៉ាងខ្លាំង។ ក្នុងឆ្នាំ២០១៥ មនុស្សយ៉ាងហោចណាស់ ១៧៣ នាក់បានស្លាប់ បន្ទាប់ពីការផ្ទុះជាបន្តបន្ទាប់នៅឯឃ្លាំងផ្ទុកសារធាតុគីមីក្នុងទីក្រុងកំពង់ផែ Tianjin ភាគខាងជើងរបស់ប្រទេស៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: