អន្តរជាតិ

ចោរដៃឆៅមួយក្រុមចូលទៅលួចកាក់មាសបុរាណដ៏កម្របំផុតមានតម្លៃ ១,៧លានដុល្លារពីសារមន្ទីរក្នុងប្រទេសអាឡឺម៉ង់

BY
Pheakdey
November 24, 2022

អាឡឺម៉ង់៖​ ចោរដៃឆៅមួយក្រុមបានចូលទៅលួចកាក់មាសបុរាណដ៏កម្របំផុតពីក្នុងសារមន្ទីរមួយកន្លែងនៅក្នុងប្រទេសអាឡឺម៉ង់ ខណៈកាក់មាសនោះមានអាយុកាលជាង ១០០ឆ្នាំ។ បើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤នេះបានឲ្យបញ្ជាក់ថា សារមន្ទីរដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Celtic and Roman Museum មានទីតាំងស្ថិតនៅក្នុងទីក្រុងប៊ែរឡាំង ខណៈសកម្មភាពនៃការលួចប្រកបដោយជំនាញខ្ពស់នេះត្រូវបានគេរកឃើញថា បានកើតឡើងតាំងថ្ងៃអង្គារម្លេះ ខណៈដំណឹងដ៏ហួសចិត្តមួយនេះទើបត្រូវបានគេចុះផ្សាយសាធារណៈនៅព្រឹកមិញនេះ។

ប្រភពខាងលើបានបន្តថា កាក់មាសដែលក្រុមចោរបានលួចទៅនោះមានចំនួន ៤៨៣កាក់ មានទម្ងន់សរុបចំនួន ៤គីឡូក្រាម ហើយយោងតាមតម្លៃជាក់ស្តែងនាពេលបច្ចុប្បន្ននេះគឺកាក់មាសទាំងអស់នេះអាចមានតម្លៃខ្ទង់ ១,៧លានដុល្លារឯណោះ។ បើតាមលោក Markus Blume ដែលជារដ្ឋមន្ត្រីទទួលបន្ទុកផ្នែកវិទ្យាសាស្រ្តនិងសិល្បៈអាឡឺម៉ង់បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងដូចការសម្តែងនៅក្នុងខ្សែភាពយន្តអីចឹង​ ពោលវាគឺជាការលួចប្រកបដោយជំនាញខ្ពស់បំផុត ខណៈគិតត្រឹមពេលនេះខាងអាជ្ញាធរហាក់គ្មានតម្រុយណាមួយទាល់តែសោះក្នុងការចាប់តាមក្រុមចោរ។ យ៉ាងណាក្តី ក្រុមប៉ូលិសជំនាញអាឡឺម៉ង់បានប្តេជ្ញាថា នឹងខិតខំព្យាយាមបំបែកសំណុំរឿងនេះដើម្បីតាមចាប់ខ្លួនក្រុមចោរឲ្យមកទទួលទោសឲ្យទាល់តែបាន៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: