ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជនដៃដល់ម្នាក់ប​ន្លំខ្លួនជាប៉ូលិសបើករថយន្តចូលទៅបំផ្ទុះគ្រាប់បែកក្នុងស្ថានីយ៍ប៉ូលិសថៃ បណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង ២៩នាក់រងរបួសធ្ងន់

    BY Khmernote Media November 24, 2022
    ជនដៃដល់ម្នាក់ប​ន្លំខ្លួនជាប៉ូលិសបើករថយន្តចូលទៅបំផ្ទុះគ្រាប់បែកក្នុងស្ថានីយ៍ប៉ូលិសថៃ បណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង ២៩នាក់រងរបួសធ្ងន់

    ថៃ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដែលបានកើតឡើងនៅភាគខាងត្បូងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកានេះ។ គ្រាប់បែកអត្តឃាត់បានផ្ទុះឡើងនៅក្នុងបរិវេណនៃស្ថានីយ៍ប៉ូលិសនៅក្នុងខេត្ត Narathiwat និងបានផ្ទុះចេញពីរថយន្តមួយគ្រឿង ដែលជនដៃដល់បានបើកចូលទៅកន្លែងកើតហេតុនោះ។

    បើតាមលោកវរសេនីយ៍ទោ Niti Suksan ស្នងការរងប៉ូលិសខេត្ត Narathiwat បានបញ្ជាក់ថា មុនពេកកើតហេតុគឺមានជនដៃដល់ម្នាក់បានបន្លំស្លៀកពាក់ឯកសណ្ឋានជាប៉ូលិសដើម្បីបើករថយន្តចូលមកក្នុងស្ថានីយ៍ប៉ូលិស ហើយបន្តិចក្រោយមករថយន្តនោះក៏បានផ្ទុះតែម្តង។ ភ្លាមៗក្រោយកើតហេតុគឺមានប៉ូលិសម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈមនុស្សចំនួន ២៩នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។ សូមបញ្ជាក់ជូនថា នៅតំបន់ភាគត្បូងនៃប្រទេសថៃបានកើតមានហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតជារឿយៗ ខណៈជាទូទៅគេដឹងថាសកម្មភាពដ៏ឃោឃៅគឺជាស្នាដៃរបស់ក្រុមអ្នកកាន់សាសនាឥស្លាមជ្រុលនិយមមួយចំ​​នួនតូច៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: