អន្តរជាតិ

ចំនួនអ្នកបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី បានកើនដល់ជាង ៣០០ នាក់ហើយ

BY
Khmernote Media
November 26, 2022

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏សាហាវនៅភាគខាងលិចកោះជ្វា បានកើនឡើងដល់ ៣១០ នាក់ ហើយយ៉ាងហោចណាស់មនុស្ស ២៤ នាក់នៅតែបាត់ខ្លួន។ ថ្ងៃសុក្រដដែលនោះផងដែរ អ្នកស្រុកបានប្រមូលផ្តុំគ្នាសម្រាប់ការអធិស្ឋាន ដើម្បីចងចាំអ្នកដែលបានស្លាប់។

យ៉ាងណាក៏ដោយ អ្នកជួយសង្គ្រោះជាច្រើននៅតែធ្វើការនៅក្នុងស្រុក Cianjur ដែលរងគ្រោះខ្លាំង។ ការរញ្ជួយដីនេះត្រូវបានគេនិយាយថា បានបំផ្លាញសាលារៀនចំនួន ៣៦៣ ខ្នង និងវិហារអ៊ីស្លាមចំនួន ១៤៤ ខ្នង នៅក្នុងតំបន់។ អ្នក​ស្រុក​ខ្លះ​បាន​បន់ស្រន់​នៅ​កន្លែង​អធិស្ឋាន​ក្រៅ​បណ្ដោះអាសន្ន ដែល​វិហារ​អ៊ីស្លាម​ត្រូវ​បាន​ខូចខាត៕

អត្ថបទ៖ លីដា
ប្រភព៖ Nikkei

Share This Post: