ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនបន្ថែមថវិកាលើវិស័យយោធារហូតដល់ជិត២០០ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ

    BY Khmernote Media March 5, 2018
    ចិនបន្ថែមថវិកាលើវិស័យយោធារហូតដល់ជិត២០០ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ

    ចិន៖ កាលពីពេលថ្មីៗនេះ ប្រទេសចិនបានប្រកាសថវិកាសំរាប់ចំណាយទៅលើវិស័យយោធា ដែលមានចំនួនប្រមាណជា១.១ពាន់ពាន់លានយ័ន(ប្រហែល១៧៥ពាន់លានដុល្លារអាមេ​រិក) សំរាប់ឆ្នាំថ្មីនេះ។ តួលេខនេះបានកើនឡើងលើសពីឆ្នាំមុនប្រមាណ៨ភាគរយ ហើយតួលេខនេះត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីរបស់ចិនលោក Li Keqiang ក្នុងកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំបានចាប់ផ្តើមនៅទីក្រុងប៉េកាំង។​​​ ​

    លោក Li បានកំណត់កំណើនសេដ្ឋកិច្ចថានឹងអាចកើនឡើងប្រហែលជា៦.៥ភាគរយថែមទៀតនៅក្នុងឆ្នាំនេះ។ សមាជប្រជាជនជាតិមានការរំពឹងទុកថា នឹងអាចផ្លាស់ប្តូរនៃការកំណត់ច្បាប់ដែលនាយករដ្ឋមន្ត្រីអាចកាន់អំណាចបានតែ២អាណិត្តចោល ដោយគ្រោងអោយលោក Xi Jinping បន្តកាន់អំណាចនេះដោយគ្មានកាលកំណត់តែម្តង។ ការផ្លាស់ប្តូមួយនេះត្រូវបានគេរំពឹងទុកជាយូរណាស់មកហើយ តែវាមានភាពចម្រោងចម្រាស់ខ្លះបានកើតឡើង។
    តែយ៉ាងណាគេទទួលស្គាល់ថា បន្ទាប់ពីមេដឹកនាំលោកម៉ៅសេទុងមក គឺលោក Xi Jinping នេះហើយ ដែលជាមេដឹកនាំដ៏មានឥទ្ធិពលខ្លាំងបំផុតរបស់ចិន។ អ្នកតាក់តែងច្បាប់រាប់ពាន់នាក់នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទបានគ្រោងនឹងអបអរជ័យជម្នះនៅពេលផែនការ​លុប​ចោលដែនកំណត់រយៈពេលពីរអាណត្តិនេះត្រូវបានគេអាននៅអង្គជំនុំជម្រះ។។ រដ្ឋាភិបាលចិនបាននិយាយថា ខ្លួនកំពុងតែផ្តោតទៅលើគោលដៅសំខាន់ៗចំនួនបីក្នុងឆ្នាំខាងមុខគឺ ការប្រឈមនឹងហានិភ័យហិរញ្ញវត្ថុរបស់ប្រទេសចិន ដែលកំពុងទប់ស្កាត់ការ ការបំពុលបរិស្ថាន និងបន្តប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។

    របាយការណ៍ដំបូងដែលលោក Li បានប្រកាសនៅក្នុងសភា គឺរបាយការណ៍ទាក់ទង់ទៅនឹងគម្រោងថវិការបស់យោធាថ្មី ដោយធ្វើការពង្រឹងកងទ័ពរបស់ខ្លួនអោយរឹងមាំដូចជាថ្ម។ ការកើនឡើងនេះត្រូវបានគេមើលឃើញថាជាការបង្ហាញឱ្យឃើញនូវមហិច្ឆតាយុទ្ធសាស្រ្តរបស់ចិនខណៈដែលខ្លួនបន្តធ្វើទំនើបកម្មកងទ័ពរបស់ខ្លួនអោយក្លាយជាប្រទេសធំបំផុតលើពិភពលោកនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន នៅក្នុងតំបន់ដែលមានជម្លោះដូចជាសមុទ្រចិនខាងត្បូងនិងតំបន់ព្រំដែន Himalayan។ បច្ចុប្បន្នប្រទេសចិនគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី ២ លើពិភពលោក៕
    ប្រភព ៖ bbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay