អន្តរជាតិ

កុបកម្មបានផ្ទុះឡើងភ្លាមៗនៅក្នុងប្រទេសបែលហ្សិក ក្រោយក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិកលេងចាញ់ក្រុមម៉ារ៉ុកក្នុងលទ្ធផល ២-០

BY
Khmernote Media
November 28, 2022

បែលហ្សិក៖ អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសបែលហ្សិកមួយចំនួនបានគ្នាធ្វើកុបកម្ម ក្រោយពេលក្រុមជម្រើសជាតិបែលហ្សិកបានប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសម៉ារ៉ុកក្នុងលទ្ធផល ២-០ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២២ នៅក្នុងប្រទេសកាតាកាលពីយប់មិញនេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងព្រុចសែល រដ្ឋធានីរបស់ប្រទេសបែលហ្សិក និងជាទីកន្លែងដែលមានការប្រមូលផ្តុំពលរដ្ឋរាប់ពាន់នាក់ដើម្បីទស្សនាការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិបែលហ្សិក។

បើតាមអាជ្ញាធរក្រុងព្រុចសែលបានឲ្យដឹងថា ក្រុមអ្នកគាំទ្របាល់ទាត់ដែលភាគច្រើនជាយុវជនវ័យក្មេងបានកើតមានកំហឹងយ៉ាងខ្លាំងក្រោយប្រទះឃើញក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិកលេងចាញ់ក្រុមជម្រើសជាតិម៉ារ៉ុកទាំងមិនអស់ចិត្ត ដ្បិតពួកគេបានដាក់ក្តីរំពឹងយ៉ាងខ្ពស់ថាក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិកដែលជាក្រុមខ្លាំងស្ថិតនៅលំដាប់ទី ២ លើពិភពលោក (FIFA Ranking) ប្រាកដជាអាចយកឈ្នះក្នុងការប្រកួតដ៏សំខាន់នេះជាមិនខាន។

យ៉ាងណាក្តី ក្រោយខកចិត្តយ៉ាងខ្លាំងជាមួយនឹងលទ្ធផលក្រុមអ្នកគាំទ្របាននាំគ្នាវាយកម្ទេចកញ្ចក់ទ្វារហាងនៅតាមដងផ្លូវ ដុតរថយន្ត និងវាយបំផ្លាញទ្រព្យសម្បតិ្តសាធារណៈអស់ជាច្រើនផងដែរ ខណៈអាជ្ញាធរបានប្រើប្រាស់ប៉ូលិសរាប់រាយនាក់ដើម្បីបំបែកសកម្មភាពកុបកម្មមួយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: