ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បណ្ដាញសង្គម Twitter នឹងចាប់ផ្ដើមអាប់ដេតសញ្ញា​ធីកពណ៌ខុសៗគ្នានៅថ្ងៃសុក្រសប្ដាហ៍នេះ

    BY Khmernote Media November 28, 2022
    បណ្ដាញសង្គម Twitter នឹងចាប់ផ្ដើមអាប់ដេតសញ្ញា​ធីកពណ៌ខុសៗគ្នានៅថ្ងៃសុក្រសប្ដាហ៍នេះ

    មហាសេដ្ឋីលោក Elon Musk បាននិយាយថា គាត់នឹងចាប់ផ្តើមកំណែអាប់ដេតនៃប្រព័ន្ធផ្ទៀងផ្ទាត់ (Verification) តាមផ្នែករបស់ Twitter នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ជម្រាបផងដែរថា មហាសេដ្ឋីរូបនេះមានបំណងចង់ទទួលបានប្រភពចំណូលថ្មី នៅលើសេវាកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះ ដោយមិនពឹងផ្អែកលើការផ្សាយពាណិជ្ជកម្មឡើយ។

    ការអាប់ដេតថ្មីនេះមានន័យថា អ្នក​ប្រើ​សាជីវកម្ម​នឹង​ទទួល​បាន​សញ្ញា​ធីក​ពណ៌​មាស អង្គការ​រដ្ឋាភិបាល​មាន​ពណ៌​ប្រផេះ ខណៈសញ្ញាធីកពណ៌ខៀវនឹងមានទូទៅសម្រាប់បុគ្គលដែលបង់ប្រាក់ មិនមែនត្រឹមតែតារាល្បីៗដូចពីមុននោះទេ។ រំលឹកដែរថា លោក Musk បានទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ប្រហែលមួយខែមុន។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា បុគ្គលិកប្រហែល ៥,០០០ នាក់ត្រូវបានបញ្ឈប់ ឬចាកចេញពីក្រុមហ៊ុនគិតត្រឹមថ្ងៃច័ន្ទសប្តាហ៍មុន ហើយនោះគឺច្រើនជាង ៦០% នៃកម្លាំងពលកម្មរបស់ខ្លួន៕

    អត្ថបទ៖ លីដា
    ប្រភព៖ Tech Crunch

    Share This Post: