អន្តរជាតិ

ជំទាវទីមួយអ៊ុយក្រែនទាមទារឲ្យមាន “ការឆ្លើយតបជាសកល” ជុំវិញករណីប្រើប្រាស់អំពើហិង្សាផ្លូវភេទនៅក្នុងសង្គ្រាម

BY
Pheakdey
November 29, 2022

អង់គ្លេស៖ លោកជំទាវទីមួយនៃប្រទេសអ៊ុយក្រែនគឺលោកស្រី Olena Zelenska បានទាមទារឲ្យមាន “ការឆ្លើយតបជាសកល” ជុំវិញករណីប្រើប្រាស់អំពើហិង្សាផ្លូវភេទនៅក្នុងភ្លើងសង្គ្រាម ដែលកំពុងកើតមាននៅលើទឹកដីអ៊ុយក្រែន។  សេចក្តីអំពាវនាវខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលលោកស្រីបានបញ្ជើញទៅចូលរួមនៅក្នុងសន្និសិទ្ធមួយស្តីពី “គំនិតផ្តួចផ្តើមក្នុងការទប់ស្កាត់អំពើហិង្សាផ្លូវភេទនៅក្នុងជម្លោះ” ដែលបានរៀបចំឡើងនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកានេះបានបញ្ជាក់ថា​ ករណីដែលទាហានរុស្ស៊ីប្រព្រឹត្តិអំពើហិង្សាផ្លូវភេទទៅលើពលរដ្ឋជាស្រ្តីអ៊ុយក្រែនបានកើតមានជារឿញៗ ខណៈគិតត្រឹមពេលនេះព្រះរាជអាជ្ញានៃទីក្រុងកំពុងបើកការស៊ើបអង្កេតករណីឧក្រិដ្ឋកម្មប្រភេទនេះជាង ១០០ករណីផងដែរ។ សម្រាប់ប្រទេសអ៊ុយក្រែនដែលជាជនរងគ្រោះបានចាត់ទុកថា សកម្មភាពដែលទាហានរុស្ស៊ីប្រើប្រាស់អំពើហិង្សាផ្លូវភេទធ្វើជាអាវុធនៅក្នុងសង្គ្រាមនោះគឺជារឿងដ៏ថោកទាបនិងឃោឃៅបំផុត ហើយពិភពលោកទាំងមូលត្រូវតែធ្វើការឆ្លើយតបចំពោះករណីនេះឲ្យបានខ្លាំងក្លាតាមតែអាចធ្វើទៅបាន៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

Share This Post: