អន្តរជាតិ

WHO សម្រេចប្តូរឈ្មោះជំងឺអុតស្វា «monkeypox» ទៅជា «mpox»

BY
Khmernote Media
November 29, 2022

ស្វីស៖ អង្គការសុខភាពពិភពលោកបានសម្រេចធ្វើការផ្លាស់ប្តូរឈ្មោះរបស់ជំងឺអុតស្វា Monkeypox ហើយ ខណៈឈ្មោះថ្មីរបស់ជំងឺឆ្លងមួយនេះនឹងត្រូវសរសេរជាភាសាអង់គ្លេសថា “mpox”។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា សេចក្តីជូនដំណឹងស្តីការប្តូរឈ្មោះជំងឺនេះគឺត្រូវបានធ្វើឡើងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រោយមានការពិភាក្សាយ៉ាងល្អិតល្អន់ពីកំណាក់ក្រុមអ្នកជំនាញផ្នែកជំ​ងឺឆ្លងរបស់អង្គការសុខភាពពិភពលោក។

គួរកត់សម្គាល់ថា ជំងឺ “mpox” ត្រូវបានរកឃើញដំបូងនៅក្នុងឆ្នាំ ១៩៥៩ ដោយជំងឺមួយនេះមានប្រភពចម្លងចេញដំបូងពីសត្វស្វា ដូចនេះហើយទើបនៅពេលនោះគេបានដាក់ឈ្មោះជំងឺនេះថា ជាជំងឺអុតស្វា Monkeypox។ យ៉ាងណាក្តី នាពេលបច្ចុប្បន្ននេះជំងឺ “mpox” បានកើតមានតែនៅក្នុងចំណោមមនុស្សជាតិតែប៉ុណ្ណោះ ហើយគិតត្រឹមពេលនេះជំងឺ “mpox” បានបង្កការរចម្លងទៅកាន់មនុស្សចំនួន ៨១ ១០៧នាក់ នៅក្នុងប្រទេសចំនួន ១១០ផ្សេងគ្នានៅជុំវិញពិភពលោក និងបានសម្លាប់មនុស្សចំនួន ៥៥នាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖The Strait Times

 

Share This Post: