ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍បាក់នៅអ៊ីតាលីបន្តកើនឡើងដល់ ៨នាក់ ខណៈ ៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន

    BY Pheakdey November 29, 2022
    តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍បាក់នៅអ៊ីតាលីបន្តកើនឡើងដល់ ៨នាក់ ខណៈ ៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន

    អ៊ីតាលី៖ ក្រុមអ្នកជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយហេតុការណ៍បាក់ស្រុតដីនៅក្នុងប្រទេសអ៊ីតាលីបានរងឃើញជនរងដែលបានស្លាប់បាត់បង់ជីវិតបន្ថែមម្នាក់ទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកានេះ។ ជនរងគ្រោះចុងក្រោយគេនេះគឺជាកុមារាដែលមានអាយុ ១៥ឆ្នាំ ខណៈកាលពីម្សិលមិញបងប្អូនរបស់កុមារារូបនេះចំ​នួន ២នាក់ក៏ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតផងដែរ។

    ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះតួលេខពលរដ្ឋអ៊ីតាលីដែលបានស្លាប់នៅក្នុងហេតុការណ៍បាក់ស្រុកដីដ៏កំណាចមួយនេះបានកើនឡើងដល់ចំនួន ៨នាក់ហើយ ខណៈចំនួនពលរដ្ឋដែលកំពុងបាត់ខ្លួនវិញគឺមានចំនួន ៤នាក់។ បើយោងតាមក្រុមអ្នកជួយសង្គ្រោះបានព្យាករណ៍ថា ជនរងគ្រោះទាំង ៤នាក់ ដែលកំពុងបាត់ខ្លួននោះទំនងជាគ្មានជីវិតនៅរស់នោះទេ តែទោះជាយ៉ាងណាក្តីក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងដុតដៃដុតជើងព្យាយាមស្វែងរកក្រុមពលរដ្ឋដែលកំពុងបាត់ខ្លួនទាំងអស់នោះ បើទោះជាពួកគេនៅរស់ឬស្លាប់ក៏ដោយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: