ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់ ១ និង ២១នាក់ កំពុងត្រូវបានគេជួយសង្គ្រោះ ខណៈនាវាដឹកប្រេងមួយបានឆាបឆេះចេញពីកោះឡាម៉ា នៃទីក្រុងហុងកុង

    BY autoadmin January 8, 2019
    ស្លាប់ ១ និង ២១នាក់ កំពុងត្រូវបានគេជួយសង្គ្រោះ ខណៈនាវាដឹកប្រេងមួយបានឆាបឆេះចេញពីកោះឡាម៉ា នៃទីក្រុងហុងកុង

    យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និង ៣នាក់ ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីនាវាដឹកប្រេងមួយគ្រឿងបានឆេះនៅឆ្នេរកោះឡាម៉ា នៃទីក្រុងហុងកុងថ្ងៃអង្គារនេះ។ ក្រុមសង្គ្រោះបន្ទាន់បានជួយសង្គ្រោះនាវិក ២៤នាក់ ដែលបានធ្លាក់ ឬលោតចូលក្នុងសមុទ្រដើម្បីគេចផុតពីអគ្គីភ័យនេះ។ នាវាដែលឆេះនេះត្រូវបានគេឱ្យដឹងថា បានចុះបញ្ជីនៅក្នុងប្រទេសវៀតណាម និងជានាវាផ្ទុកប្រេងកាត និងធ្យូងថ្មឈ្មោះ Aulac Fortune។ យោងតាមប៉ូលីសបានឱ្យដឹងថា វាបានឆាបឆេះនៅចម្ងាយប្រហែល ១ម៉ាយល៍ នៅខាងត្បូងកោះលាម៉ា កាលពីម៉ោង ១១ និង ៣០នាទីថ្ងៃត្រង់។

    អ្នកនាំពាក្យបានឱ្យដឹងថា ក្រៅពីនាវាប៉ូលីសសមុទ្រ នាវាសង្គ្រោះចំនួន ៣គ្រឿង និងឧទ្ធម្ភាគចក្ររដ្ឋាភិបាលមួយគ្រឿង ត្រូវបានដាក់ពង្រាយនៅក្នុងប្រតិបត្តិការជួយសង្គ្រោះដែលកំពុងនៅតែបន្តនេះ។ យ៉ាងណាមិញនាវា Aulac Fortune បានមកដល់ហុងកុងមុនពេលព្រឹកថ្ងៃអង្គារនេះ ហើយផែដែលនាវានឹងត្រូវចុះចតបន្ទាប់គឺស្ថិតនៅក្នុងខេត្ត Dongguan ខេត្ត Guangdong ៕

    អត្ថបទ៖ លីដា
    ប្រភព៖ scmp

    Share This Post: