អន្តរជាតិ

កាសែត CNA រាយការណ៍ថា កន្លះឆ្នាំចុងក្រោយនេះលោក Jack Ma បានទៅរស់នៅក្នុងប្រទេសជប៉ុនក្រោយមានរឿងចម្រូងចម្រាសក្នុងវិស័យបច្ចេកវិទ្យានៅប្រទេសចិន

BY
Khmernote Media
November 30, 2022

ជប៉ុន៖ លោកមហាសេដ្ឋីចិន Jack Ma ត្រូវបានបណ្តាញសារព័ត៌មាន Channel News Asia រាយការណ៍នៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកានេះថា រូបគាត់បានសម្ងំរស់នៅក្នុងប្រទេសជប៉ុនជាមួយនឹងគ្រួសារក្រោយរូបលោកបានជួបប្រទះនូវរឿងចម្រូងចម្រាសជាច្រើនក្នុងវិស័យបច្ចេកវិទ្យានៅប្រទេសចិនក្នុងរយៈកន្លះឆ្នាំចុងក្រោយនេះ។ គួរកក់សម្គាល់ថា លោក Jack Ma បានបាត់ខ្លួនចេញពីបណ្តាញសារព័ត៌មាននិងខកខាតមិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលប្រមាណជា ៦ខែមកហើយ ខណៈគ្មានអ្នកណាម្នាក់ដឹកច្បាស់ថា រូបគាត់បានទៅរស់នៅទីណា​និងកំពុងធ្វើអ្វីនោះទេ។

គួររម្លឹកជូនថា ការបាត់ខ្លួនរបស់លោក Jack Ma បានកើតឡើងក្រោយពេលដែលអាជ្ញាធរចិនសម្រេចបើកការបង្រ្កាបទ្រង់ទ្រាយធំក្នុងវិស័យបច្ចេកវិទ្យាហើយវិធានការនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះក្រុមហ៊ុនធំរបស់លោក Jack Ma គឺក្រុមហ៊ុន Ma’s Ant Group ខណៈក្រុមហ៊ុនលក់ទំនិញ Alibaba ដែលជាក្រុមហ៊ុនដ៏សំខាន់មួយរបស់លោក Jack Ma ក៏ត្រូវរងនូវការពិន័យពីនិយតករចិនផងដែរ។ យ៉ាងណាក្តី ថ្មីៗនេះបានស៊ើបដឹងថា ក្នុងរយៈពេលជិត ៦ខែចុងក្រោយនេះលោក Jack Ma បានរស់នៅក្នុងទីក្រុងតូក្យូ ដោយគាត់បានប្រើប្រាស់ជីវិតយ៉ាងសាមញ្ញបំផុតជាមួយគ្រួសារនៅទីនោះ ហើយរូបលោកក៏បានចេញទៅកំសា​ន្តនៅសហរដ្ឋអាមេរិក និងប្រទេសអ៊ីស្រាអ៊ែលផងដែរ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: