ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តូចចិត្តប្តីចុះចោល ធ្វើបាបកូនស្រីខ្លួនដោយយកលេសថា៖ «ខ្លួនឯកោ និងចង់ឱ្យប្តីត្រឡប់មកវិញ»

    BY autoadmin January 8, 2019
    តូចចិត្តប្តីចុះចោល ធ្វើបាបកូនស្រីខ្លួនដោយយកលេសថា៖ «ខ្លួនឯកោ និងចង់ឱ្យប្តីត្រឡប់មកវិញ»

    ស្ត្រីជាម្តាយដ៏ព្រៃ​ផ្សៃម្នាក់បានថតវីដេអូខ្លួនឯង ខណៈយកដៃខ្ទប់មុខកូនស្រីរបស់ខ្លួនក្នុងបំណងបង្អត់ដង្ហើមទារិកាដែលមានអាយុទើបតែ២ខែ ដោយការសងសឹកព្រោះប្តីរបស់នាងបានចាកចេញពីនាង។ នាងជាម្តាយត្រូវបានគេឱ្យដឹងថា មានអាយុ ២២ឆ្នាំ ជាជនជាតិចិន បានបង្ហោះនូវវីដេអូដែលគួរឱ្យរំខានភ្នែកមួយទៅក្នុងគណនីឈ្មោះ Wei Juan។ ខណៈពេលដែលទារិកាកំពុងមានការឈឺចាប់យ៉ាងខ្លាំង ក្នុងឈុតវីដេអូនោះក៏បានបង្ហាញផងដែរថា ស្ត្រីជាម្តាយបានទះមុខទារិកាចំនួន ១៥ដង ក្នុងរយៈពេលត្រឹម ១០ វិនាទីប៉ុណ្ណោះ។

    បន្ទាប់ពីខ្សែវីដេអូនេះបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ូលីសបានអំពាវនាវស្វែងរកអត្តសញ្ញាណរបស់ស្ត្រីនេះដើម្បីយកមកដាក់ទោស ក្រោយមកនាងក៏បានប្រគល់ខ្លួនឯងឱ្យប៉ូលីសដើម្បីសាកសួរ។ ស្ត្រីរូបនេះបានប្រាប់ប៉ូលីសថា នាងឯកោហើយសង្ឃឹមថាវីដេអូដ៏គួរឱ្យរន្ធត់នេះនឹងបញ្ចុះបញ្ចូលស្វាមីរបស់នាងឱ្យវិលត្រឡប់មករកនាង និងកូនស្រីវិញ។ យ៉ាងណាមិញប៉ូលីសបាននិយាយថា ទារិកាពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាពប្រសើរឡើងវិញហើយ ដោយបន្ថែមថា នាងជាម្តាយក៏ត្រូវបានគេកាត់ទោសរួចរាល់ហើយដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ mirror

    Share This Post: