ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្នេហ៍ពិតមិនគិតវ័យ ! លោកតាលោកយាយវ័យជិត១០០ឆ្នាំមួយគូដឹកដៃគ្នាចូលរោងការ ធ្វើអោយផ្អើលពេញបណ្តាញសង្គម

    BY Khmernote Media March 5, 2018
    ស្នេហ៍ពិតមិនគិតវ័យ ! លោកតាលោកយាយវ័យជិត១០០ឆ្នាំមួយគូដឹកដៃគ្នាចូលរោងការ ធ្វើអោយផ្អើលពេញបណ្តាញសង្គម

    ប្រទេសថៃ ៖ ក្នុងសម័យនេះមនុស្សចាត់ទុកអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ វាមិនអាចជាឧបសគ្គក្នុងការរារាំងមិនអោយនរណាម្នាក់​ឈានទៅរកអ្វីដែលគេចង់បាននោះ។ កាលពីពេលថ្មីៗនេះព័ត៌មានគូស្នេហ៍វ័យចំណាស់ជាងគេក្នុងប្រទេសថៃបានសម្រេចចិត្តរៀបការជាមួយគ្នាធ្វើអោយល្បីពេញបណ្តាញសង្គម។ មានអ្នកកាសែតប្រហែល៦០នាក់បានទៅចូលរួមនៅក្នុងពិធីរៀបការរបស់កូនកំលោះវ័យចំណាស់មួយគូនេះ។

    ពិធីរៀបការនេះត្រូវបានគេរៀបចំឡើងតាមយ៉ាងគគ្រឹកគគ្រេងស្របទៅតាមប្រពៃណីថៃ ព្រមទាំងមានការចូលរួមពីលោកបណ្ឌិត Boonchai Isarapisit នាយកប្រតិបត្តិក្រុមហ៊ុន Welles City City Co. , Ltd។ លោកព្រមទាំងបានមានប្រសាសន៍ទៀតថាវាជាអាពាហ៍ពិពាហ៍ដំបូងនៅក្នុងប្រទេសថៃដែលកូនកំលោះកូនក្រមុំមានវ័យច្រើនដល់ថ្នាក់នេះហើយព្រមទាំងនៅមានសុខភាពល្អទៀតផង។ តាមរយៈប្រភពបានអោយដឹងថាកូនកំលោះ Ta-nga មានវ័យ១០០ឆ្នាំ និងកូនក្រមុំមានឈ្មោះ Vinee Safflower មានវ័យ៩៦ឆ្នាំ។ សុខភាពល្អជាលក្ខណៈវិសេសមួយ ត្រូវបានត្រៀមខ្លួនរួចរាល់ដើម្បីបំពេញតាមតម្រូវការទាំងអស់របស់អ្នករស់នៅក្នុងទិដ្ឋភាពទាំងអស់។ ពួកគាត់ត្រូវបានគេផ្តល់ជូននូវ សេវាសណ្ឋាគារ សេវាកម្មវេជ្ជសាស្ត្រ និង ផ្តល់ជូនគុណភាពនៃការរស់នៅដើម្បីអោយពួកគាត់អាចស្វែង​រកសុភមង្គលបំផុតនៅចុងបញ្ចប់នៃជីវិត៕









     ប្រភព ៖ allfreeshare

    Share This Post:
    MPO4D jitutoto mpo4d Mpoplay