អន្តរជាតិ

នូវែលសេឡង់គ្រោងអនុវត្តច្បាប់តម្រូវឲ្យ Google និង Meta បង់ប្រាក់ជូនក្រុមហ៊ុនបណ្តាញសារព័ត៌មានក្នុងស្រុករបស់ខ្លួន

BY
Pheakdey
December 5, 2022

នូវែលសេឡង់៖ រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់គ្រោងអនុវត្តច្បាប់មួយ ដែលតម្រូវឲ្យក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សដូចជាក្រុមហ៊ុន Google និង Meta ត្រូវបង់ប្រាក់ជូនក្រុមហ៊ុនសារព័ត៌មាននៅក្នុងស្រុករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times នៅព្រឹកថ្ងៃចន្ទ ទី៥ ខែវិច្ឆិកានេះ។ តាមគម្រោងគឺច្បាប់ថ្មីនេះនឹងត្រូវអនុវត្តរវាងក្រុមហ៊ុន Google និង Meta ជាមួយនឹងគ្រប់ក្រុមហ៊ុនសារព័ត៌មានក្នុងប្រទេសនូវែលសេឡង់ ក្នុងករណីដែលអត្ថបទសារព័ត៌របស់ក្រុមហ៊ុនទាំងនេះត្រូវបានគេយកទៅបង្ហោះនិងផ្សព្វផ្សាយនៅលើបណ្តាញសង្គមរបស់ក្រុមហ៊ុន Meta ដែលមានដូចជា Facebook, Instagram និងនៅលើ Google។

បើតាមលោក Willie Jackson ដែលជារដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយនូវែលសេឡង់បានបញ្ជាក់ថា ការអនុវត្តច្បាប់ខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីជួយសង្គ្រោះក្រុមហ៊ុនបណ្តាញសារព័ត៌មានទាំងអស់នៅក្នុងប្រទេសនូវែលសេឡង់ ដែលកំពុងមានវិបត្តិផ្នែកហរិញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ គួរកត់សម្គាល់ថា តាមធម្មតាគឺក្រុមហ៊ុនបណ្តាញសារព័ត៌នូវែលសេឡង់អាចរក្សាដង្ហើមសេដ្ឋកិច្ចរបស់ខ្លួនបានតាមរយៈការគិតប្រាក់ពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននានានៅលើអត្ថបទកាសែតរបស់ខ្លួន។ យ៉ាងណាក្តី ទម្រង់នៃការធ្វើអាជីវកម្មមួយនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ដ្បិតថាស្ថិតនៅក្នុងបរិបទនៃសម័យបច្ចេកវិទ្យាពលរដ្ឋនូវែលសេឡង់បាននាំគ្នាអានអត្ថបទព័ត៌មានតាមប្រព័ន្ធ Online ហើយចំណូលបានមកពីការផ្សាញពាណិជ្ជកម្មផ្សេងៗក៏ត្រូវបានទៅលើក្រុមហ៊ុន Online ច្រើនជាងក្រុមហ៊ុនសារព័ត៌មានផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Straits Times

Share This Post: