Der Daily

បាយស្រូបតាហេង នៅជាប់សាលាអង្គអេង លក់ដាច់ខ្លាំង មួយថ្ងៃដាំបាយអស់អង្ករមួយបាវ លក់៣០ឆ្នាំហើយរសជាតិនៅដដែល (មានវីដេអូ)

BY
Naren
December 7, 2022

(ភ្នំពេញ)៖ បាយស្រូប ជាអាហារពេលព្រឹកពេញនិយមខ្លាំង សម្រាប់ថ្ងៃនេះ Der Daily បាននាំប្រិយមិត្តអ្នកអានមកស្គាល់កន្លែងមួយដែលលក់បាយស្រូបអស់រយៈពេល៣០ឆ្នាំមកហើយ ប៉ុន្តែមិនប្តូររសជាតិឡើយ គឺនៅតែឆ្ងាញ់ដដែល។

ចំពោះហាងនេះមានឈ្មោះថា «តាហេង» ដែលមានទីតាំងជាប់សាលាអង្គអេង ដែលមានភាពល្បីល្បាញខ្លាំង ដោយអ្នកមីងម្ចាស់ហាងមិនបានរាប់ចំនួនចានដែលលក់ទៅនោះទេ អ្វីដែលគាត់ចំណាំនោះគឺមួយថ្ងៃដាំបាយអស់អង្ករមួយបាវតែម្តង។ ហាងនេះមានលក់បាយស្រូបដែលមានជម្រើសសាច់ជាច្រើនដូចជា សាច់មាន់ សាច់ជ្រូក ផាក់ឡូវ អ្វីដែលពិសេសនោះគឺជ្រក់ត្រសក់ និងស៊ុបឈាមទា ដែលមានឱជារស។ ចំណែកឯតម្លៃវិញ មានចាប់ពី ៦០០០រៀល ដល់ ១៥០០០​រៀល ទៅតាមជម្រើសសាច់។

⏰ម៉ោងបើកលក់៖ ៦ព្រឹក
☎️លេខទូរស័ព្ទ៖ 011 720 586
📍ទីតាំង៖ មុខក្លោងទ្វារសាលាអង្គអេង
⭕️ផែនទី៖ https://goo.gl/maps/BxRVcs29FBLE1q6F8

Share This Post: