អាមេរិកគ្រោងអនុវត្តគោលនយោបាយយោធាថ្មីមួយដែលមានតម្លៃ ១០ពាន់លានដុល្លារដើម្បីជួយការពារតៃវ៉ាន់ពីការគំរាមគំហែងរបស់ចិន
- BY
- Pheakdey
- December 8, 2022
អាមេរិក៖ សភាអាមេរិកគ្រោងនឹងអនុម័តលើគោលនយោបាយយោធាថ្មីមួយដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលអាមេរិកអាចផ្តល់ជំនួយផ្នែកយោធានិងគ្រឿងសព្វាវុធទៅកាន់រដ្ឋាភិបាលតៃវ៉ាន់ឲ្យបានឆាប់រហ័ស ដើម្បីជំរុញឲ្យកោះតៃវ៉ាន់កាន់តែមានសមត្ថភាពខ្ពស់ក្នុងការឆ្លើយតបទៅនឹងការដាក់សម្ពាធពីប្រទេសចិន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូនេះបានឲ្យដឹងថា នៅក្នុងគោលនយោបាយថ្មីនេះអាមេរិកនឹងត្រូវត្រៀមកញ្ចប់ថវិកាចំនួន ១០ពាន់ដុល្លារ សម្រាប់ផ្តល់ជាជំនួយផ្សេងៗទៅកាន់កោះតៃវ៉ាន់។

គួរបញ្ជាក់ជូនថា ការអនុវត្តគោលនយោបាយយោធាសម្រាប់ជួយរដ្ឋាភិបាលតៃវ៉ាន់មិនមែនជារឿងថ្មីរបស់អាមេរិកឡើយ ពោលគឺអាមេរិកបានអនុវត្តចាប់តាំងពីឆ្នាំ ១៩៦១មកម្លេះ។ នៅក្នុងគោលនយោបាយចុងក្រោយមួយគឺអាមេរិកមានផែនការផ្តល់ជំនួយយោធាទៅកាន់កោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ចំនួន ២ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ ២០០៧ រហូតដល់ឆ្នាំ ២០២៣។ យ៉ាងណាក្តី តាមរយៈការអនុវត្តគោលនយោបាយថ្មីខាងនេះគឺរដ្ឋាភិបាលអាមេរិកនឹងអាចធ្វើការផ្តល់ជំនួយទៅកាន់កោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ដ៏ច្រើនជាងមុន និងឆាប់រហ័សជាងមុន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






