ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមគ្រោងផលិតសព្វាវុធដោយខ្លួនឯង ដើម្បីកាត់បន្ថយការពឹកផ្អែកលើអាវុធរុស្ស៊ី និងចង់ជំរុញការនាំចេញអាវុធទៅលក់នៅក្រៅប្រទេសថែមទៀត

    BY Khmernote Media December 8, 2022
    វៀតណាមគ្រោងផលិតសព្វាវុធដោយខ្លួនឯង ដើម្បីកាត់បន្ថយការពឹកផ្អែកលើអាវុធរុស្ស៊ី និងចង់ជំរុញការនាំចេញអាវុធទៅលក់នៅក្រៅប្រទេសថែមទៀត

    វៀតណាម៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមគ្រោងនឹងធ្វើការផ្លាស់ប្តូរប្រព័ន្ធការពារប្រទេសទ្រង់ទ្រាយធំមួយដើម្បីជួយឲ្យវៀតណាមអាចកាត់បន្ថយការពឹងផ្អែកលើការទិញគ្រឿងសព្វាវុធពីប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូនេះ។ ទន្ទឹមគ្នានេះវៀតណាមក៏បានដាក់ចេញនូវផែនការជំរុញឲ្យមានការផលិតសព្វាវុធមួយចំនួននៅក្នុងស្រុកសម្រាប់នាំចេញទៅលក់នៅតាមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី និងអាហ្រ្វិកផងដែរ។

    ប្រភពខាងលើបានបន្តថា វៀតណាមគឺជាប្រទេសដែលមានតម្រូវការទិញគ្រឿងសព្វាវុធធំបំផុតលំដាប់ទី ២០នៅលើពិភពលោក ដោយក្នុងមួយឆ្នាំៗវៀតណាមមានគម្រោងទិញគ្រឿងសព្វាវុធផ្សេងៗក្នុងទំហំទឹកប្រាក់ប្រមាណជា ១ពាន់លានដុល្លារ ខណៈភាគច្រើននៃកញ្ចប់ថវិកាទាំងនោះគឺបានហូរទៅកាន់ប្រទេសរុស្ស៊ី។ យ៉ាងណាក្តី នៅក្នុងអំឡុងពេលនេះប្រទេសរុស្ស៊ីកំពុងមមាញឹកយ៉ាងខ្លាំងនៅក្នុងការធ្វើសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ដែលធ្វើឲ្យចង្វាក់នៃការផលិតនិងផ្គត់ផ្គង់សព្វាវុធរបស់រុស្ស៊ីទៅកាន់បណ្តាប្រទេសជាច្រើនត្រូវរាំងស្ទះយ៉ាងខ្លាំង ខណៈគេក៏មិនអាចស្មានដឹងថា ពេលពេលទើបសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនឹងត្រូវបិទបញ្ចាប់ដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Times

    Share This Post: