អន្តរជាតិ

អាមេរិកផ្តល់ជំនួយយោធាតម្លៃ ២៧៥លានដុល្លារបន្ថែមទៀតទៅអ៊ុយក្រែនដើម្បីការពារដែនអាកាសនិងប្រឆាំងជាមួយយន្តហោះគ្មានមនុស្សបើក

BY
Pheakdey
December 9, 2022

អាមេរិក៖ រដ្ឋាភិបាលអាមេរិកគ្រោងផ្តល់ជំនួយយោធាទៅកាន់ប្រទេសអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ចំនួន ២៧៥លានដុល្លារបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ​ ទី៩ ខែធ្នូនេះ។ ជំនួយយោធារបស់អាមេរិកនៅក្នុងកញ្ចប់ជិត ៣០០លាននេះនឹងមានបញ្ចូលនូវសម្ភារៈយោធាសំខាន់ៗមួយចំនួនសម្រាប់ប្រើប្រាស់ប្រឆាំងជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធការពារដែនអាកាស។

គួរបញ្ជាក់ជូនថា ជំនួយយោធាដែលមានតម្លៃ ២៧៥លានដុល្លារនេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយតម្លៃ ៨០០លានដុល្លារ ដែលសភាអាមេរិកទើបអនុម័តសម្រាប់ផ្តល់ជូនទៅអ៊ុយក្រែនៅក្នុងឆ្នាំ ២០២៣ខាងមុខនេះ។ សូមបញ្ជាក់ជូនផងដែរថា គិតចាប់តាំងពីពេលកើតមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមក សហរដ្ឋអាមេរិកបានផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែនអស់ចំនួន ១៩,១ ពាន់លានដុល្លារហើយ ខណៈអាមេរិកធ្លាប់សន្យាថា​ នឹងបន្តជួយអ៊ុយក្រែនរហូតដល់សង្គ្រាមត្រូវបានបិទបញ្ចប់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: