អន្តរជាតិ

Goldman Sachs ព្យាករណ៍ថា៖ GDP របស់ចិននឹងវ៉ាដាច់អាមេរិកនៅត្រឹមឆ្នាំ ២០៣៥

BY
Pheakdey
December 10, 2022

Goldman Sachs ដែលជាធនាគារវិនិយោគឈានមុខគេបំផុតនៅលើពិភពលោកបានព្យាករណ៍ថា GDP របស់ចិននឹងកើនឡើងខ្ពស់ជាង  GDP របស់សហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ ២០៣៥ខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសោរ៍ ទី១០ ខែធ្នូនេះ។ តាមរយៈការព្យាករណ៍ថ្មីវាបានបង្ហាញថា កំណើតសេដ្ឋកិច្ចរបស់បានដើរលឿនជាងគេរំពឹងទុក ដ្បិតនាពេលកន្លងក៏មានការព្យាករណ៍ជាច្រើនបានបង្ហាញថា GDP របស់ចិនវ៉ាដាច់ GDP របស់អាមេរិកដែរនៅពេលអនាគត តែការសម្រេចបាននោះគឺអាចត្រូវពេលវេលាពេលយូរបន្ថែមទៀត ពោលគឺមិនមែនត្រូវពេលត្រឹមតែជាង ១០ឆ្នាំទៀតនោះទេ។

ប្រភពខាងលើបានបន្តថា សេដ្ឋកិច្ចជាតិចិននឹងបន្តកើនឡើងជាមធ្យម ៣% ជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ ២០២៣នេះតទៅ ខណៈគិតត្រឹមឆ្នាំ ២០៣៥ ប្រាក់ចំណូលជាមធ្យមសម្រាប់ពលរដ្ឋចិនម្នាក់ៗអាចនឹងកើនឡើងដល់កម្រិតយ៉ាងតិចបំផុត ២០,០០០ដុល្លារនៅក្នុងមួយឆ្នាំ។ សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២២នេះ  ប្រាក់ក់ចំណូលជាមធ្យមសម្រាប់ពលរដ្ឋចិនម្នាក់ៗមានត្រឹមខ្ទង់ ១២,៥៥០ ដុល្លារនៅក្នុងមួយឆ្នាំប៉ុណ្ណោះ ហើយចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទី ២នៅលើពិភពលោក ខណៈអាមេរិកគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ១នៅលើពិភពលោក៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

 

Share This Post: