Der Daily

ឋានសួគ៌សំរាប់អ្នកចូលចិត្តញាំ ធ្វើឡើងនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ហើយមានស្តង់អាហារប្រមាណ ២០០ស្តង់ឯណោះ

BY
Khmernote Media
December 10, 2022

ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយបានរៀបចំឡើងដែលជាឋានសួគ៌សំរាប់អ្នកចូលចិត្តញាំអាហារ ហើយកម្មវិធីដ៏ធំសំបើមនេះត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ ពិព័រណ៌អាហារដែលមានឈ្មោះថាស្លាបព្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងអោយម្ចាស់អាជីវកម្មផ្នែកអាហារ បានបង្ហាញម្ហូបអាហាររបស់ខ្លួនទៅកាន់អតិថិជនដោយផ្ទាល់។

ទិដ្ឋភាពនៅក្នុងកម្មវិធីពិព័រណ៌អាហារដ៏ធំសម្បើមមួយនេះ មានការចូលរួមជាច្រើនពីសំណាក់មហាជនប្រជាពលរដ្ឋខ្មែរ ហើយក៏មានការសម្តែងផ្សេងៗព្រមទាំងកម្មវិធីកំសាន្តនានាផងដែរ។ កុំអោយឱកាសដ៏កម្រនេះរំលងផុតទៅ សូមកុំភ្លេចចូលរួមកម្មវិធីពិព័រណ៌អាហារស្លាបព្រា នៅរសៀលនេះចាប់ពីម៉ោង៤រសៀលតទៅនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក៕

Share This Post: