អន្តរជាតិ

ទាហានឥណ្ឌានិងទាហានចិននៅតាមច្រកព្រំដែនបានផ្ទុះអាវុធដាក់គ្នាមួយប្រាវបង្កឲ្យមានរបួសទាំងសងខាង

BY
Pheakdey
December 13, 2022

ឥណ្ឌា៖ ទាហាននៃប្រទេសឥណ្ឌានិងទាហាននៃប្រទេសចិនដែលកំពុងប្រចាំការនៅតាមច្រកព្រំដែនបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃអង្គារ ទី១៣ ខែធ្នូនេះ។ ការប៉ះទង្គិចគ្នានេះបានកើងឡើងនៅតំបន់ Arunachal Pradesh ភាគខាងលិចនៃប្រទេសឥណ្ឌា និងជាតំបន់ដែលមានព្រំដែនជាប់ជាមួយនិងប្រទេសចិន។

ប្រភពខាងលើបានបន្តថា ក្រោយមានការប៉ះទង្គិចគ្នាគឺទាហានរបស់ភាគីទាំងសងខាងសុទ្ធតែបានរងរបួស តែយ៉ាងណាក្តីទាំងភាគីខាងឥណ្ឌានិងភាគខាងប្រទេសចិនមិនបានបញ្ជាក់អំពីចំនួនជនរងគ្រោះនោះទេ។ ភ្លាមៗក្រោយពេកកើតហេតុមេបញ្ជាការកងទ័ពឥណ្ឌានិងចិនបានជួបគ្នា ដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងកើតហេតុនោះតែម្តង ខណៈក្រសួងការបរទេសនៃប្រទេសទាំង ២នេះមិនបានបញ្ចេញប្រតិកម្មយ៉ាងណានោះទេ។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០២០កន្លងទៅនេះហេតុការណ៍ស្រដៀងគ្នាក៏ធ្លាប់កើតមានម្តងដែរ  តែនៅពេលនោះក្រុមទាហាននៃភាគីទាំង ២បានប៉ះទង្គិចគ្នាដោយដៃទល់នឹងដៃប៉ុណ្ណោះ មិនមែនផ្ទុះអាវុធដូចពេលនេះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: