ជៀសវាងអាហារទាំង ៩ ប្រភេទនេះ ដើម្បីសុខភាពថ្លើមរបស់អ្នក
រដ្ឋាភិបាលសុខភាពសាធារណៈអង់គ្លេសបានព្រមានថា ជំងឺថ្លើម និងអ្នកស្លាប់ដោយសារជំងឺនេះមានការកើនឡើងជាខ្លាំង។ ហើយវាគឺជាការព្រួយបារម្ភដ៏ធំមួយ ដោយសារតែមេរោគនេះវាបណ្តាលឱ្យមានជំងឺក្រិនថ្លើម និងជំងឺមហារីកតែម្តង។ តែយ៉ាងណាមិញអ្នកក៏អាចកែប្រែ ឬកាត់បន្ថយហានិភ័យរបស់វាដោយការកែសម្រួលរបបអាហាររបស់អ្នកផងញាដែរ (លើកលែងតែអ្នកមានមេរោគថ្លើមដោយសារការផឹកស្រា)។
ខាងក្រោមនេះគឺជាអាហារដែលអ្នកគួរតែប្រយ័ត្នដែលមានដូចជា៖
– ប៊ឺ, ម៉ាហ្គារីន, ខ្លាញ់ជ្រូក, ខ្លាញ់ស្រក់ពីការចំអិនសាច់, ម៉ាយ៉ាណែស
– ទឹកដោះគោដែលសម្បូរគ្រីម
– ឈីស
– ប្រេងឆា រួមទាំង៖ ប្រេងអូលីវ ផ្កាឈូករ័ត្ន និងប្រេងបន្លែ
– សាច់ដែលមានសាច់ច្រើនដូចជា៖ សាច់ទា និងពោះជ្រូក (សាច់ផ្នែកខាងពោះ)
– សាច់កែច្នៃ រួមមាន៖ សាច់ក្រក និង pies
– បន្ទះដំឡូងបារាំង, គ្រាប់ពូជធញ្ញជាតិ (គ្រាប់អាល់ម៉ុងជាដើម…)
– ប៊ីស្គីត, នំខេក នំប៉ាស្ទ្រី
– អាហារស្រាប់
ជាពិសេសអ្នកគួរតែរៀនទម្លាប់មិនបរិភោគអាហារខាងក្រៅ ដែលភាគច្រើនជាអាហារផលិតស្រាប់ៗ និងមិនល្អដល់សុខភាពនោះទេ៕
អត្ថបទ៖ លីដា
ប្រភព៖ dailystar