អន្តរជាតិ

ចិនបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក ១៨គ្រឿងចូលទៅកាន់ដែនអាកាសតៃវ៉ាន់

BY
Pheakdey
December 14, 2022

តៃវ៉ាន់៖ កោះតៃវ៉ាន់បានអះអាងថា ចិនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកចំនួន ១៨គ្រឿងចូលទៅកាន់ដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែបទៅកាន់ដែលអាកាសរបស់តៃវ៉ាន់នៅពេលនេះគឺត្រូវបានគេមើលឃើញថា បានកើតឡើងក្រោយពេលរដ្ឋាភិបាលចិនបានសម្រេចអនុវត្តវិធានការដ៏តឹងរឹងបំផុតចំពោះការនាំចូលទំនិញជាច្រើនប្រភេទពីកោះតៃវ៉ាន់មកកាន់ចិនដីគោក។

បើតាមលោកស្រី Tsai Ing-wen ដែលជាប្រធានាធិបតីតៃវ៉ាន់បានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែកចំនួន ១៨គ្រឿងដែលបានចិនបានបញ្ជូនទៅកាន់ដែនអាកាសរបស់តៃវ៉ាន់នោះគឺជាជាយន្តហោះទម្លាក់គ្រាប់បែកប្រភេទ H-6 ដែលសមត្ថភាពអាចផ្ទុកនូវគ្រាប់បែកនុយក្លេអ៊ែរបាន។ លោកស្រីប្រធានាធិបតីរូបនេះបានបន្តថា មុនពេលប្រទះឃើញយន្តហោះទម្លាក់គ្រាប់បែក H-6  កងកម្លាំងការពារដែនអាកាសតៃវ៉ាន់ក៏បានប្រទះឃើញយន្តហោះចម្បាំងរបស់ចិនចំនួន ៣គ្រឿងផ្សេងទៀតបានហោះទៅដល់ដែលអាកាសរបស់ខ្លួនដែរ ដូចនេះក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ចិនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនិងយន្តហោះចម្បាំងរហូតដល់ ២១គ្រឿងចូលទៅកាន់ដែនអាកាសរបស់តៃវ៉ាន់៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: