Der Daily
តោះណាត់គ្នាដើរ! ផ្សារទំនើប Aeon 3 ជាផ្សារធំជាងគេនៅកម្ពុជា មានការរៀបចំប្លែកៗជាច្រើន និងមានស្ពានកញ្ចក់ថែមទៀត (មានវីដេអូ)
- BY
- Naren
- December 15, 2022
(ភ្នំពេញ)៖ នៅទីបំផុតផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ឬ Aeon mall ទី៣ បានដាក់ដំណើរការសាកល្បងហើយ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ។ ផ្សារទំនើបអ៊ីអន ទី៣ នេះគឺមានទំហំធំ ពោលគឺមានទំហំផ្ទៃដី ១៧៤០០០ម៉ែត្រការ៉េ ត្រូវបានវិនិយោគទឹកប្រាក់២៨៩,៦ លានដុល្លារ។
បើយើងក្រឡេកមកមើលទិដ្ឋភាពនៅខាងក្នុងផ្សារវិញ គឺមានការរៀបចំប្លែក រចនាប័ទ្មនៃផ្សារទំនើបនេះគឺថ្មី និងស្រស់ស្អាតទាក់ទាញអតិថិជន បូកផ្សំជាមួយនឹងហាងកាន់កាប់ដោយក្រុមហ៊ុនម៉ាកល្បីៗ។ ផ្សារទំនើបថ្មីៗនេះមានកម្ពស់៣ជាន់ ដោយផ្នែកជណ្តើរយន្តមានបំពាក់ LED បរិយាកាសដ៏ថ្មី ជាពិសេសគឺមានស្ពានកញ្ចក់និងការរៀបចំប្លែកៗជាច្រើន។ តោះចង់ដឹងច្បាស់មកមើលវីដេអូនៅខាងក្រោមនេះ៖
Der Daily
ចែងចាំងដូចមាស ស្រាបៀរ អង្គរ រូបរាងថ្មី កាន់តែទាន់សម័យ កាន់តែប្រណីត
- BY
- Liny Chan
- May 26, 2023
រាជធានីភ្នំពេញ ខែឧសភា ឆ្នាំ២០២៣៖ ស្រាបៀរ អង្គរ ដែលជាស្រាបៀរដ៏ពេញនិយមមួយ នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងថ្មី ចែងចាំងដូចមាស ជាមួយនឹងរសជាតិថ្មីស្រស់។ ស្រាបៀរ អង្គរ ឥឡូវនេះ ត្រូវបានរចនាឡើងនូវរូបរាងថ្មី រំលេចពណ៌មាសចែងចាំងពន្លឺភ្លឺផ្លេកយ៉ាងស្រស់ស្អាតនៅលើសំបកកំប៉ុង និងដប ដែលបង្កប់នូវមោទកភាពជាតិ តាមរយៈការបង្ហាញនូវក្បាច់ខ្មែរ ដែលជាមរតកវប្បធម៌ដ៏មហស្ចារ្យរបស់ជាតិខ្មែរ។
កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារ Hyatt Regency Phnom Penh «ស្រាបៀរ អង្គរ ចែងចាំងដូចមាស» ត្រូវបានសម្ពោធ និងបង្ហាញរូបរាងថ្មីជាផ្លូវការ ជាមួយនឹងរសជាតិថ្មីស្រស់ កាន់ តែទាន់សម័យ កាន់តែប្រណីត រសជាតិស្រទន់ឆ្ងាញ់ជាប់ចិត្ត ដែលជាជម្រើសដ៏ល្អសម្រាប់អ្នកនិយមស្រាបៀរ និងសក្តិសមសម្រាប់ការជួបជុំដ៏រីករាយគ្រប់កម្មវិធី ។
ការរចនារូបរាងថ្មីនេះ បានបន្ថែមភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញមួយកម្រិតទៀតដល់រូបប្រាង្គប្រាសាទអង្គរវត្តដែលមានស្រាប់ និងរឹតតែបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ស្រាបៀរ អង្គរ ជាស្រាបៀររបស់ប្រជាជនខ្មែរ ដែលតែងតែផ្សារភ្ជាប់ជានិច្ចទៅនឹងវប្បធម៌ប្រកប ដោយក្តីមោទនៈ ជាមួយនឹងការលើកកម្ពស់កេរដំណែល មរតក និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា។ ស្រាបៀរ អង្គរ រូបរាងថ្មី តំណាងឲ្យគុណភាពលំដាប់ខ្ពស់របស់ស្រាបៀរ អង្គរ និងការតម្កល់គុណតម្លៃខ្ពស់ចំពោះមរតកខ្មែរ ដែលជានិមិត្តរូបនៃភាពរីកចម្រើនឥតឈប់ឈរ និងភាពសុខដុមរមនាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ពេលនេះ ប្រជាជនខ្មែរដែលនិយមគាំទ្រស្រាបៀរ អាចរីករាយក្រេបឱជារសរបស់ស្រាបៀរ អង្គរ ចែងចាំងដូចមាស រូបរាងថ្មី ដោយក្តីមោទនៈ។ នេះជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុនក្នុងការផលិតស្រាបៀរដែលប្រសើរជាងមុន និងភាពមោះមុតមិនផ្លាស់ប្តូរក្នុងការច្នៃប្រឌិត និងផ្តល់ឲ្យអតិថិជននូវបទពិសោធន៍ថ្មីៗ និងរសជាតិប្រកបដោយគុណភាព។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលស្រាបៀរ អង្គរ ជាផលិតផលលំដាប់កំពូលរបស់ ខេមប្រ៊ូវ ដែលជាក្រុមហ៊ុនមានដំណើរការលើរោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ដោយឆ្លងកាត់បទពិសោធន៍ជាច្រើនទស្សវត្ស ស្រាបៀរ អង្គរ តែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្រាបៀរ ដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់នូវបទពិសោធន៍ស្រាបៀរដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។
ស្រាបៀរ អង្គរ តែងតែជាជម្រើសរបស់ប្រជាជនខ្មែរ និងភ្ញៀវទេសចរ។ ជាមួយនឹងរូបរាងថ្មី រសជាតិថ្មីស្រស់
ស្រាបៀរ អង្គរ ត្រូវបានរំពឹងថា នឹងទទួលបានការពេញនិយម និងគាំទ្រកាន់តែខ្លាំងក្លាពីសំណាក់អ្នកនិយមស្រាបៀរ ហើយនឹងអាចពង្រឹងជំហររបស់ខ្លួនឲ្យក្លាយជាពាណិជ្ជសញ្ញាស្រាបៀរដ៏ល្អនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ផងដែរ៕
ពិសាដោយការទទួលខុសត្រូវ
Der Daily
ជិតចុងខែតែចង់ជុំមិត្តញ៉ាំអី កុំភ្លេចហៅ TADA ជិះទៅញ៉ាំស៊ុបចិននៅ FU Hot Pot ជួយ Save លុយបានច្រើនៗ
- BY
- Liny Chan
- March 22, 2023
ចុងខែមិនទាន់លុយមិនសូវសំបូរហូរហៀដូចដើមខែ តែចិត្តចង់ញ៉ាំស៊ុបចិនជាមួយមិត្តភ្កិ ឬ ដៃគូដៃកង់ មិនជាបញ្ហាទេ ថ្ងៃនេះ Der Daily ដើរដេលី ណែនាំនូវវិធីងាយៗ ហើយចំណេញផ្ទួនៗតែម្ដង នោះគឺគ្រាន់តែហៅ TADA ដែលជា្រភេទម៉ូតូកង់បីអគ្គិសនី ជិះទៅហាងស៊ុប FU Hot Pot នឹងទទួលបានប្រម៉ូសិនផ្ទួនៗ។ ហើយមានឆ្ងល់អត់ប្រូម៉ូសិនផ្ទួនៗនេះធ្វើម៉េចទៅទើបបាន ហើយប្រូមូសិនមានអ្វីខ្លះ?
ដោយសារតែ TADA បានសហការជាមួយហាងស៊ុប FU Hot Pot បង្កើតនូវប្រូម៉ូសិនចំនួន ២ ដល់អិតិជន ដោយចំណេញទី១.សម្រាប់ New user គ្រាន់តែគ្រាន់តែដោនឡូត App TADA នឹងទទួលបានទឹកប្រាក់ ៥០០០រៀលសម្រាប់ការជិះក្នុងចំងាយ ២គីឡូ។ ប៉ុន្តែសម្រាប់អតិថជន TADA ស្រាប់គ្រាន់ប្រើប្រម៉ូកូដ «fuhotpot» នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៣០% លើការធ្វើដំណើរ។ ដោយឡែកចំណេញទី២ គឺគា្រន់តែដោនឡោត App TADA នឹងទទួលបានសាច់មួយចានភ្លាមៗ ហើយបើអ្នកមាន App ស្រាប់ គ្រាន់តែផុសនៅលើហ្វេសប៊ុក Check in ដាក់ថា FU Hot Pot X TADA នឹងទទួលបានសាច់មួយចានដូចគ្នា។
ចឹងហើយ ប្រញាប់ដោនឡោត App TADA ហើយជិះទៅញ៉ាំស៊ុបនៅ FU Hot Pot ហ្មងទៅ ទាន់មានប្រូម៉ូសិន សំខាន់ស៊ុបបែបចិនមានរហូតដល់ទៅ ៥ប្រភេទ ជាមួយមីនុយមុខម្ហូបសំបូរបែបមែនទែន។ ហាងស៊ុប FU Hot Pot បើកលក់ពីម៉ោង 10:30ព្រឹក ដល់ម៉ោង 10យប់,លេខទូរស័ព្ទ: 078 333 854, ទីតាំង: ផ្លូវលេខ ៤៥៤ ជិតផ្សារទួលទំពូង,ផែនទី:https://goo.gl/maps/TjnnANFeSTMiZhm99៕
Der Daily
ចេញពីធ្វើការចង់សម្រាកញ៉ាំអីឆ្ងាញ់ៗ ស្ដាប់ភ្លេង ក្រេប Beer ជាក់ៗ កុំរំលងហាង D’lini Seafoods នៅម្ដុំកោះពេជ្រយើងហ្នឹង!
- BY
- Liny Chan
- February 21, 2023
ចេញពីធ្វើការហត់ ចង់ណាត់មិត្តភក្កិ គូស្នេហ៍ ឬ ណាត់ក្រាស់ ញ៉ាំម្ហូបឆ្ងាញ់ៗល្ងាចឡើងបែប Chill Chill អង្គុយស្ដាប់ភ្លេង មិនគួររំលងហាង D’lini Seafoods ដែលកំពុងរំលេចខ្លួននៅក្នុងកោះពេជ្រ។ នៅ D’lini Seafoods មានជម្រើសម្ហូបដល់ទៅជាង ១០០មុខឯណោះ មិនថា គ្រឿងក្លែម បែបស៊ុបក្ដៅៗ ឬប្រភេទគ្រឿងសមុទ្រគឺមានទាំងអស់ហើយស្រស់ៗតែម្ដង ចំណែកឯតម្លៃវិញ គឺសមរម្យមែនទែន។
ថាម្ហូបទៅតម្លៃសមរម្យនិងឆ្ងាញ់ទៅហើយ តែបើក្រឡេកមើលបរិយាកាសរឹតតែអេមទៀត ដោយសារខាងហាងដេគ័របែប outdoor រួមជាមួយបរិយាកាសព័ទ្ធដោយអាគារខ្ពស់ៗ តុបតែងដោយភ្លើងតូចៗគឺពិតជារីលែកតែម្ដង។ ក្រៅពីបរិយាកាសល្អ ហើយនៅហាងមានទាំង Band ច្រៀងកំដរហើយមាន DJ ទៀត។ លើសពីនេះ ហាងក៏មានប្រូម៉ូសិនពិសេស ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង ៦ល្ងាច និងមានការបញ្ចុះតម្លៃ ៣០% ហើយសម្រាប់ការរៀបចំពិធីខួបកំណើតបញ្ចុះតម្លៃ ១០%។ ហាង: D’lini Seafoods បើកលក់ពីម៉ោង 4ល្ងាច ដល់ម៉ោង 11យប់ លេខទូរស័ព្ទ: 069 93 93 54 ទីតាំង: នៅក្រោយ The bridge មួយផ្លូវ ជិត EDM3 ផែនទី: https://goo.gl/maps/cTrygqdfqGLR9E7K6
SPONSOR
អត្តបទទាក់ទង
-
Der Daily
ចែងចាំងដូចមាស ស្រាបៀរ អង្គរ រូបរាងថ្មី កាន់តែទាន់សម័យ កាន់តែប្រណីត
May 26, 2023
-
Der Daily
ជិតចុងខែតែចង់ជុំមិត្តញ៉ាំអី កុំភ្លេចហៅ TADA ជិះទៅញ៉ាំស៊ុបចិននៅ FU Hot Pot ជួយ Save លុយបានច្រើនៗ
March 22, 2023
-
Der Daily
ចេញពីធ្វើការចង់សម្រាកញ៉ាំអីឆ្ងាញ់ៗ ស្ដាប់ភ្លេង ក្រេប Beer ជាក់ៗ កុំរំលងហាង D’lini Seafoods នៅម្ដុំកោះពេជ្រយើងហ្នឹង!
February 21, 2023
-
Der Daily
អ្នកណាខ្លះអត់កាហ្វេមិនបាន? តោះមកសាកកាហ្វេរសជាតិថ្មី ៣ ប្រភេទ នៅហាង Brown ធានាថាជាប់ចិត្តជាប់បេះដូងតែម្ដង
February 15, 2023